• 2016-12-07 08:40:59
  • ព័ត៌មាន

អ៊ីចឹង​តើ បាន​ទឹក​អំពៅ​ទិញ​១​កែវ​ថែម​១​កែវ ផ្លូវ​ទៅ​ស្អាង ឆ្ងាញ់​នោះ​ឆ្ងាញ់!

  • 2016-12-07 08:40:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្ត​កណ្ដាល តាម​ផ្លូវ​ជាតិ​លេខ​២១ កាត់​មុខ​វត្ត​សុភី ឃុំ​ទឹកវិល ស្រុក​ស្អាង អ្នក​នឹង​ឃើញ​នឹង​កន្លែង​លក់​ទឹក​អំពៅ​តម្រៀប​​ជួរ​ជា​ច្រើន​ខាង​ឆ្វេង​ដៃ ដែល​ល្បី​ថា ទិញ​មួយ​កែវ​ថែម​មួយ​កែវ ត្រឹម​តម្លៃ ១០០០ រៀល​ប៉ុណ្ណោះ។ តែ​បញ្ហា​ធំ ត្រង់​ទឹក​អំពៅ​ដែល​មាន​ពណ៌​ស្រស់​នៅ​ទី​នោះ​ ឆ្ងាញ់​ពិសេស​កប់​មាត់​ខុស​ពី​នៅ​ភ្នំពេញ​ឆ្ងាយ!

ចង់​ដឹង​ម៉េច​ទឺក​ពៅ​នៅ​ម្ដុំ​នោះ​ឆ្ងាញ់​ពិសេស​ខុស​គេ សូម​ស្ដាប់​បង​ស្រី គឹម ស៊ាក អ្នក​លក់​ទឹក​អំពៅ​អស់ ១៥ ឆ្នាំ​នៅ​មុខ​វត្ត​សុភី បាន​បង្ហើប​ប្រាប់​ក្រុម​ការងារ «ផ្លូវ​ទៅ​ស្រុក» ពី​បច្ចេកទេស​កិន​បាន​ទឹក​អំពៅ​ឆ្ងាញ់ ក្នុង​វីដេអូ​ខាង​ក្រោម។

បង​ស្រី គឹម ស៊ាក អ្នក​លក់​ទឹក​អំពៅ​អស់ ១៥ ឆ្នាំ​នៅ​មុខ​វត្ត​សុភី

ការ​ជ្រើសរើស​ប្រភេទ​អំពៅ​លេខ​១ លេខ​២ លេខ​៣ និង​ការ​ជ្រើស​ប្រើ​ក្រូច​ឃ្វិច​កិន​លាយ សុទ្ធ​តែ​ជា​បច្ចេកទេស​ដែល​អ្នក​លក់​ភាគ​ច្រើន​មិន​ដឹង។ សូម​មើល​វីដេអូ​បទ​សម្ភាស​ខាង​ក្រោម៖

អត្ថបទ៖ លី សុផាត

មតិយោបល់