- 2017-01-28 03:17:45
- ព័ត៌មាន
ដើមអំពៅច្រូងច្រាង ពលរដ្ឋសម្រុកយកទៅបូជាអ្នកតាចិននៅ...
- 2017-01-28 03:17:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើមអំពៅច្រូងច្រាង ពលរដ្ឋសម្រុកយកទៅបូជាអ្នកតាចិននៅ...
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋដែលមានជាប់សែស្រឡាយចិនបាននាំគ្នាសម្រុកយកសម្ភារៈទៅបូជាអ្នកតាចិននៅក្រុងតាខ្មៅដើម្បីសុំសេចក្តីសុខចម្រើនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន។ គ្រឿងសក្ការបូជាគួរឲ្យចាប់អារម្មណ៍មានដើមអំពៅខ្មៅ និងធូបធំៗ ព្រមទាំងវត្ថុផ្សេងៗជាច្រើនទៀតដែលប្រជាពលរដ្ឋបានយកទៅបូជាអ្នកតាចិននៅក្រុងតាខ្មៅដើម្បីសុំសេចក្តីសុខចម្រើន រកស៊ីទទួលទានមានបាន និងលាភសក្ការហូរចូលគ្រប់ពេលវេលា។
ខាងក្រោមជាសកម្មភាពនៃការបូជារបស់ប្រជាពលរដ្ឋនៅព្រឹកមិញនេះ ៖
ដោយឡែកនៅរមណីយដ្ឋានវត្តភ្នំពេញ ក៏មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករបាននាំគ្នាយកសម្ភារៈទៅបូជាដើម្បីសុំសេចក្តីសុខចម្រើន និងដាក់បាតព្រះសង្ឃផងដែរ។ ខាងក្រោមជារូបភាពនៅវត្តភ្នំ។