• 2017-01-30 02:30:56
  • ព័ត៌មាន

ភ្ញាក់​ផ្អើល​ខ្លាំង ពេល​ដឹង​កូរ៉េ​ខាង​ជើង ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​បែប​នេះ​!

  • 2017-01-30 02:30:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​តាន​តឹង​នៅ​តែ​បន្ត​មាន នៅ​លើ​ឧបទ្វីប​កូរ៉េ ប៉ុន្តែ​ទាំង​ប្រទេស​កូរ៉េ​ខាង​ជើង និង ខាងត្បូង សុទ្ធ​តែ​បាន​ឆ្លៀត​ឱកាស​ដើម្បី​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន។

មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន

ក្រុម​អ្នក​ស្រុក​កូរ៉េ​ខាង​ជើង បាន​ផ្ដល់​សេចក្ដី​លម្អិត​អំពី​របៀប ដែល​ប្រជាជន​របស់​ខ្លួន ប្រារព្ធ​ពិធី​បុណ្យ​ប្រចាំ​ឆ្នាំ ដែល​ជា​ប្រពៃណី​ឆ្នាំ​ថ្មី សម្រាប់​បណ្ដា​ប្រទេស​ដូច​ជា កូរ៉េ ចិន និង វៀតណាម។

ល្បែង​ប្រជាប្រិយ ការ​បង្ហោះ​ខ្លែង និង សកម្មភាព​ដទៃ​ជាច្រើន​ទៀត ដែល​ធ្លាប់​មាន​ការ​ពេញ​និយម កាល​ពី​ច្រើន​ទសវត្ស​មុន ក្នុង​ប្រទេស​កូរ៉​ខាង​ត្បូង នៅ​តែ​បន្ត​មាន​ជា​ធម្មតា ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង។ ជា​មួយ​គ្នា​នេះ​ដែរ ការ​ឲ្យ​អាំងប៉ាវ​ទៅ​ក្មេងៗ នៅ​តែ​ជា​ប្រពៃណី​របស់​ប្រទេស​ទាំង​២​នេះ​ដដែល។

ទោះ​ជា​យ៉ាង​ណា ជនជាតិ​កូរ៉េ​ខាង​ជើង ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក ត្រឹម​តែ​១​ថ្ងៃ​ប៉ុណ្ណោះ។ ពួក​គេ​មាន​កាតព្វកិច្ច ដើម្បី​ទៅ​ឧទ្ទិស​ដល់​រូប​សំណាក់​របស់ មេ​ដឹកនាំ​កំពូល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ និង​ជា​អតីត​ប្រធានាធិបតី​កូរ៉េ​ខាងជើង លោក គីម អ៊ីល ស៊ុង (Kim Il Sung) និង​កូន​ប្រុស គឺ​លោក គីម ជុង អ៊ីល (Kim Jong Il) ក្នុង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន និង ជូន​ផ្កា​ដល់​មេ​ដឹកនាំ​ទាំង​២។ បន្ទាប់​មក ពួក​គេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទស្សនា​ផ្នូរ​ដូនតា​របស់​ពួកគេ។

យ៉ាងណាមិញ ជនជាតិ​កូរ៉េ​ខាងជើង​ភាគ​ច្រើន នៅ​ទទួល​ទាន​អាហារ​ជាមួយ​ក្រុម​គ្រួសារ និង​មិន​មាន​ការ​ធ្វើ​ដំណើរ​ចំណាក​ស្រុក ដូច​ជា​ប្រទេស​នៃ​តំបន់​អាស៊ី​ដទៃ​ទៀត​ឡើយ ដោយសារ​តែ​ការ​រឹត​បន្តឹង​លើ​សេរីភាព នៃ​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស៕

ចង់​ដឹង​កាន់​តែ​ច្បាស់ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ UPI ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់