- 2017-02-01 04:41:39
- ព័ត៌មាន
ងួន សុភាព៖ អំណោយល្អបំផុតមិនមែនបាយ មិនមែនលុយ គឺចំណេះវិជ្ជា
- 2017-02-01 04:41:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ងួន សុភាព៖ អំណោយល្អបំផុតមិនមែនបាយ មិនមែនលុយ គឺចំណេះវិជ្ជា
ចន្លោះមិនឃើញ
លោក ងួន សុភាព ស្ថាបនិករបស់ "ភូមិបុត្តាយា" បានរៀបចំកម្មវិធីសប្បុរសធម៌មួយក្រោមការសហការពីអ្នកឧបត្ថម្ភនានា ដោយចែកអំណោយដល់កុមារក្រីក្រចំនួន ២០០នាក់ កាលពីថ្ងៃចូលឆ្នាំចិនកន្លងទៅ។ ក្នុងឱកាសនោះ លោកបានលើកឡើងនូវពាក្យមួយឃ្លាថា "អំណោយល្អបំផុតមិនមែនបាយ មិនមែនលុយ គឺចំណេះវិជ្ជា"។
កុមារទាំង ២០០នាក់ដែលទទួលបានការឧបត្ថម្ភជាសម្ភារៈសិក្សាមួយចំនួននោះ មកពីសាលាបឋមសិក្សាភ្នំពេញថ្មី ។ ចំណែកកម្មវិធីចែកអំណោយសប្បុរសធម៌បានធ្វើឡើងកាលពីថ្ងៃចូលឆ្នាំចិននៅទីតាំងរបស់ "ភូមិបុត្តាយា" ផ្លូវលេខ១៩៦៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោក ងួន សុភាព ស្ថាបនិករបស់ "ភូមិបុត្តាយា" បាននិយាយថា៖ «ធ្វើម៉េចយើងកើតមកក្រ ប៉ុន្តែធ្វើយ៉ាងណាត្រូវខំរៀន ដើម្បីអនាគតភ្លឺស្វាង។ មានតែចំណេះទេដែលអាចអោយយើងមានអនាគតភ្លឺស្វាងបាន ភ្លឺស្វាងទាំងខ្លួនឯង ទាំងសង្គមផង។ ថ្ងៃនេះខ្ញុំជាអ្នកផ្ដល់អំណោយ សង្ឃឹមថា២០ឬ ៣០ឆ្នាំក្រោយ ប្អូនៗទាំងអស់គ្នាជាអ្នកផ្ដល់អំណោយអោយអ្នកបន្តបន្ទាប់ ប៉ុន្តែអំណោយដែលល្អបំផុតមិនមែនជាអំណោយបាយ មិនមែនជាសៀវភៅ ក៏មិនមែនជាអំណោយលុយដែរ គឺអំណោយនៃចំណេះវិជ្ជា»។
លោកបានបន្តថា អ្វីដែលលោក រួមទាំងអ្នកឧបត្ថម្ភនានាបានធ្វើនៅថ្ងៃនេះ មិនមែនជារឿងធុំដុំអ្វីទេ គ្រាន់តែជារឿងតូចតាចមួយ ប៉ុន្តែវាជាអ្វីដែលអាចធ្វើបាន។ លោកបានលើកឡើងទៀតថា មិនចាំបាច់ទាល់តែធ្វើធំទេ គឺអាចចាប់ផ្ដើមពីតូចទៅ ដើម្បីជាគំរូដល់អ្នកដទៃ និងដើម្បីចូលរួមសកម្មភាពនេះកាន់តែផុលផុសឡើងៗ។ បច្ចុប្បន្នសង្គមខ្មែរត្រូវការអ្នកចេះដឹង ត្រូវការអ្នកមានបេះដូងល្អ បានន័យថា មានទាំងខួរក្បាល មានទាំងបេះដូងដើម្បីធ្វើអោយសង្គមយើងកាន់តែរីកចម្រើន៕