- 2017-02-09 02:21:19
- ព័ត៌មាន
យុវវ័យមានគម្រោងធ្វើអ្វីខ្លះ នៅថ្ងៃ ១៤កុម្ភៈ?
- 2017-02-09 02:21:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវវ័យមានគម្រោងធ្វើអ្វីខ្លះ នៅថ្ងៃ ១៤កុម្ភៈ?
ចន្លោះមិនឃើញ
ថ្ងៃ១៤កុម្ភៈ រៀងរាល់ឆ្នាំ សម្រាប់យុវវ័យជាច្រើនប្រាកដជាដឹងថា ជាថ្ងៃទិវានៃក្ដីស្រលាញ់ ឬValentine's Day ដែលទោះបីវាពុំមែនជាពិធីបុណ្យប្រពៃណីជាតិរបស់កម្ពុជា តែគេសង្កេតឃើញយុវជនមួយចំនួនប្រារព្ធអបអរ ពិធីបុណ្យនេះតាមរយៈ ការទិញអំណោយ ជាកាដូ ជូនទៅមនុស្សជាទីស្រលាញ់ ឬនាំក្រុមគ្រួសារដើរលេងជាដើម។ យ៉ាងណាមិញ ១៤ កុម្ភៈជិតមកដល់ ហើយសម្រាប់យុវវ័យបច្ចុប្បន្ន យល់យ៉ាងណាចំពោះថ្ងៃនោះ ហើយពួកគេមានគម្រោងអ្វីខ្លះ?
ទៅស្ដាប់យុវជន ផានិត ជានិស្សិតរៀនផ្នែកគីមីវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រាប់ថា រូបគេ មានបំណងនឹង ទិញវត្ថុអនុស្សាវរីយ៍មួយចំនួន ជូនទៅដល់ ពុកម៉ែ លោកគ្រូអ្នកគ្រូ ក៏ដូចមិត្តភក្តិជិតស្និទ្ធមួយចំនួន។ យុវជនដដែលបានប្រាប់ថា ចំពោះខ្លួនយល់ថា បុណ្យ Valentine's Day ដែលយុវវ័យតែងប្រារព្ធរាល់ឆ្នាំនោះគឺ ចង់សំដៅទៅលើ ការបង្ហាញក្ដីស្រលាញ់ជូនចំពោះ ម៉ាក់ប៉ា បងប្អូន ឬមិត្តភក្តិ ព្រមទាំងលោកគ្រូអ្នកគ្រូ ដែលបានបង្រៀនរូបគេផងដែរ។
ដោយឡែក ងាកទៅស្ដាប់យុវតីបីនាក់មកពីសាលាតិចណូ បានបញ្ចេញមតិផ្សេងៗគ្នា យុវតីឈ្មោះកេសរ បានប្រាប់ថា ខ្លួនពុំទាន់មានគម្រោងច្បាស់នោះទេ ប៉ុន្តែដល់ថ្ងៃ១៤ កុម្ភៈទើបសម្រេចចិត្ត។ ចំណែក ស្រីតូច និស្សិតផ្នែកគីមីចំណីអាហារ ជាមិត្តភក្តិអង្គុយក្បែរកេសរ បានប្រាប់សម្រាប់ថ្ងៃនោះ រូបគេមានគម្រោងទៅញ៉ាំអី ខាងក្រៅជាមួយគ្រួសារ និងបងប្អូន ដើម្បីបង្ហាញនូវក្ដីស្រលាញ់ចំពោះពួកគេ។
យុវតី រស់ សុភ័ក្រ្ត និស្សិតមកពីសាកលវិទ្យាល័យបញ្ញាសាស្រ្ត បានឲ្យដឹងថា សម្រាប់ការយល់ឃើញរបស់កញ្ញាផ្ទាល់ ទិវាថ្ងៃនៃក្ដីស្រលាញ់នោះថា "...ពិធីបុណ្យនោះ មិនមែនជាពិធីបុណ្យរបស់ខ្មែរយើងទេ ហើយយើងក៏មិនត្រូវ លក្ខណៈថា ជ្រួលជ្រើមនឹងពិធីបុណ្យ Valentine's Day នោះដែរ..."។
ដោយឡែកនៅពេលសួរថា កញ្ញាមានគម្រោងធ្វើអ្វីដែរ នាថ្ងៃនោះ និស្សិតរៀនផ្នែកទំនាក់ទំនងអន្តរជាតិរូបនេះ និយាយថា៖ "ចំពោះថ្ងៃនោះផងដែរ ខ្ញុំគិតថាអត់មាន គម្រោងទៅណាផង"។
ងាកទៅស្ដាប់យុវជន គឹម សេង រៀនផ្នែកគីមីវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឲ្យដឹងអំពីថ្ងៃ ១៤ កុម្ភៈ ថា វាជាថ្ងៃនៃទិវាក្ដីស្រលាញ់ ហើយដូចនេះ រូបគេនឹងមានគម្រោង ទិញវត្ថុអនុស្សាវរីយ៍ជូន ឪពុកម្ដាយ ក៏ដូចជាបងប្អូនដែរនៅផ្ទះជាមួយគ្នា។
ទស្សនាវីដេអូខាងក្រោមនេះ៖