• 2017-03-09 08:04:16
  • ព័ត៌មាន

ឧកញ៉ា ម៉ុង ឫទ្ធី ស្រណោះ​ជីវិត​ជា​អ្នក​រត់តុគុយទាវ ពេល​មាន​អាយុ ១៣​ឆ្នាំ

  • 2017-03-09 08:04:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​បណ្ឌិត ឧកញ៉ា​ ម៉ុង ឬទ្ធី បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​ចាប់​អារម្មណ៍​ជា​ខ្លាំង នៅពេលដែលលោក​បាន​រំលឹក​ពី​ប្រវត្តិ​តស៊ូ​​ក្នុង​ពិធី​សម្ពោធ​សណ្ឋាគារ Lumiere កាល​ពី​ព្រឹក​មិញ។ ឧកញ៉ា ម៉ុង ឬទ្ធី បាននិយាយថា៖ "ទីតាំង​សណ្ឋាគារ​​ដ៏​ទំនើប​នេះ​ គឺ​ជា​អតីត​ផ្ទះ​ល្វែង​លក់​គុយទាវ​ដែល​ខ្ញុំ​មក​ធ្វើ​ជា​អ្នក​រត់​តុ​នៅ​ទី​នេះ ហើយ​ជា​កិត្តិយស​ធំធេង​​ណាស់​ដែល​ម្ចាស់​សណ្ឋាគារ​​ផ្ដល់​កិត្តិយស​ឱ្យ​ខ្ញុំ​ជា​អធិបតី​ក្នុង​កម្មវិធី​សម្ពោធ​នេះ"។

ម្ចាស់​ជំនួញ​ផ្នែក​កសិឧស្សាហកម្ម​ដ៏​ល្បី​ឈ្មោះ​នៅ​កម្ពុជារូប​នេះ ​បាន​បន្ត​ទៀត​ថា កាល​ពី​ជំនាន់​ទសវត្ស​ឆ្នាំ ៦០ ពេលលោក​អាយុ​​១៣​ឆ្នាំ​ លោក​ធ្លាប់​មក​ធ្វើ​ជា​អ្នក​រត់​តុ​​ ហើយ​រត់​តុ​តែ​ម្នាក់​ឯង​ លាង​ចាន​តែ​ម្នាក់​ឯង​។ នៅ​ពេល​ឃើញ​គេ​សង់​សណ្ឋាគារ​នេះ​ ឃើញ​អ្នក​បម្រើ​ច្រើន​ ស្លៀកពាក់​ស្អាតៗ​ហើយ​មាន​គ្នា​ច្រើន​ ខុស​កាល​ពី​កាល​ពី​លោក​ធ្លាប់​ធ្វើ​ជា​អ្នក​រត់​តុ​ ហើយ​លោកពិត​ជា​ស្រណោះ​ពេល​វេលា​កន្លង​ទៅ​ណាស់​។

លោក​ឧកញ៉ា ម៉ុង ឫទ្ធី បាន​និយាយ​​ទៀត​ថា៖ "មិន​ដូច​កាល​ខ្ញុំ​នៅ​ពី​ក្មេង​ធ្វើ​តែ​ម្នាក់​ឯង​ទាំង​រៀបចំ​តុ លាង​ចាន ពកូន​ឱ្យ​គេ​ទៀត​គឺ​តែ​ម្នាក់​ឯង​។ ខ្ញុំ​នឹក​ឃើញ​កាល​ជំនាន់​៦០​ មក​រត់​តុ ​ហើយ​ល្ងាច​ឡើង​ត្រូវ​ទៅ​ពកូន​គេ ត្រ​ឡប់​មក​ពី​ពកូន​គេ​ត្រូវ​ បោក​ខោ​អាវ ​លាង​ចាន យប់​ឡើង​ម៉ោង​៤​​ទាប​ភ្លឺ​​ត្រូវ​បង្កាត់​ភ្លើង​គុយទាវ អញ្ចឹង​​វា​ខុស​គ្នា​ឆ្ងាយ​មែន​ទែន​​"។

ឧកញ៉ា ម៉ុង ឫទ្ធី បាន​បញ្ជាក់​ថា បើ​លោក​មិន​និយាយ​ទេ មិន​ដឹង​ថា​ ម៉ុង ឬទ្ធី ផ្ដើមចេញពី​អី​ទេ ឮ​តែ​ម៉ុង ឬទ្ធី​ ​តែ​មិន​ដឹង​ថា​កើត​ចេញ​ពី​ត្រកូល​អី​ មាន​ប្រវត្តិ​យ៉ាង​ណា​ខ្លះ​ទេ​។ នេះ​​គ្រាន់​តែ​បើក​វង់​ក្រចក​បន្តិច​តែ​ប៉ុណ្ណោះ​ នៅ​ពេល​ដែល​លោក​ឈរ​លើ​ទី​តាំង​​សណ្ឋាគារ​ដ៏​ទំនើប​នេះ គឺ​ធ្វើ​ឱ្យ​លោក​នឹក​ឃើញ​​ទីតាំង​ផ្ទះ​​លក់​គុយទាវ​៤​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ មាន​​៨​តុ​គុយទាវ​ដែល​លោក​ ធ្លាប់​ធ្វើ​ការងារ​លំបាក​ៗ​ជា​ច្រើន​៕

សណ្ឋាគារ Lumiere

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់