• 2017-04-12 03:55:49
  • ព័ត៌មាន

ថ្ងៃ​មហា​សង្ក្រាន្ត​មក​ដល់​គ្រួសារ​នីមួយៗ​ដាច់ខាតត្រូវ​ធ្វើបែប​នេះ​ ទើប​ទេវតា​ប្រទាន​ពរជ័យ​

  • 2017-04-12 03:55:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ថ្ងៃ​មហា​សង្ក្រាន្ត​មក​ដល់ នៅ​វេលា​ម៉ោង​ដែល​ទេវតា​ចុះ​មក គ្រួសារ​នីមួយៗ​ត្រូវ​ជួប​ប្រជុំគ្នា​ ដើម្បី​ថ្វាយ​បង្គំ​ព្រះ​នមស្សការ​ព្រះរតនត្រ័យ​សមាទាន​សីល​ ហើយ​តាំង​ចិត្ត​ឱ្យ​បាន​ស្អាត​បរិសុទ្ធ ជ្រះ​ស្រឡះ​នូវ​មន្ទិល​ទាំង​ពួង ចិត្ត​រំពឹង​គិត​ទៅ​លើ​ព្រះពុទ្ធ ព្រះធម៌​ព្រះសង្ឃ​ជា​ទី​ពឹង​ទី​រឭក លុះ​ចប់​ពិធី​ទទួល​ទេវតា​ ទើប​ទទួល​បាន​នូវ​សេចក្ដី​សុខ សុភមង្គល។ ​នេះ​បើ​តាម​លោកតា​អាចារ្យ គង់ ណេរ ប្រាប់​មក​កាន់ Sabay។

ចំពោះ​រណ្ដាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ទេពធីតា ព្រះនាម កិមិរាទេវី ក្នុង​ឆ្នាំ​នេះ មាន​ដូច​ជា៖ បាយសី​ត្រឹម​៥​ថ្នាក់​ចុះ​មក ឬ​រៀប​ត្រឹម​គ្រឿង​សក្ការ​បូជា ដែល​មាន ទៀន​ប្រាំ ​ធូប​ប្រាំ ស្លាធម៌​កូន​ចេក​មួយ​គូ​ក៏​ល្មម​សម​គួរ​ដែរ​។ ​ចំពោះ​ផ្លែ​ឈើ​សម្រាប់​ប្រជាជន​ទូទៅ ​គួរ​រៀបចំ​ឱ្យ​បាន​ ៣​មុខ ឬ​៥​មុខ​ក៏​ជា​ការ​ប្រសើរ​គឺ​រៀប​ទៅ​តាម​ធនធាន​របស់​ខ្លួន​។ នៅ​គ្រប់​ដង្វាយ​ទាំង​អស់​ត្រូវ​ដាក់​ផ្កា​ម្លិះ​ភួង​គ្រប់​ដង្វាយ នៅ​លើ​ជើង​ពាន​និង​លើ​បាយសី​ត្រូវ​ដោត​ទៀន​ហើយ​ដុត​បំភ្លឺ​។

តាម​មហាសង្ក្រាន្ត ​ទេវតា​ឆ្នាំ​ថ្មី​ ឆ្នាំ​រកា​នេះ សង្ក្រាន្ត​នឹង​ចូល​មក​ដល់​ថ្ងៃ​សុក្រ ៣​រោច ​ខែ​ចែត្រ ត្រូវ​នឹង​ថ្ងៃ​ទី ១៤ ខែ​មេសា ឆ្នាំ ២០១៧ ​នា​វេលា​ម៉ោង ០៣:១២​នាទី​។ ចំពោះ​ទេវតា​ឆ្នាំ​ថ្មី​នេះ ព្រះ​នាម កិមិរាទេវី ​ជា​​បុត្រី​ទី៦នៃ​កបិល​មហាព្រហ្ម​ទ្រង់​​សោយ​ចេក​ណាំវ៉ា ​ជា​​អាហារ ​ហើយ​ទ្រង់​គង់​​ផ្ទំ​បិទ​ព្រះនេត្រ​លើ​ខ្នង​ មហឹង្សា (ក្របី) ជា​ពាហនៈ​ ​ចំណែក​ឯ​ព្រះ​ហស្ត​ស្ដាំ​ទ្រង់​​​កាន់​ព្រះខ័ន្ធ រី​ឯ​ព្រះ​ហស្ត​ឆ្វេង​ទ្រង់​កាន់​​ពិណ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់