- 2017-04-13 01:57:02
- ព័ត៌មាន
ទៅលេងអង្គរសង្ក្រាន្តពេលថ្ងៃក្តៅ អ្នកត្រូវភ្ជាប់សម្ភារៈទាំងនេះបានទាំងស្អាត ទាន់សម័យ និង...
- 2017-04-13 01:57:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅលេងអង្គរសង្ក្រាន្តពេលថ្ងៃក្តៅ អ្នកត្រូវភ្ជាប់សម្ភារៈទាំងនេះបានទាំងស្អាត ទាន់សម័យ និង...
ចន្លោះមិនឃើញ
ដោយសារតែអាកាសធាតុរាងក្ដៅបន្តិចអំឡុងពេលខែនេះ ដូចនេះសម្រាប់អ្នកដែលចង់មកលេងអង្គរសង្ក្រាន្តគួរត្រៀមនូវសម្ភារៈមួយចំនួនផងដែរ ដើម្បីការពារពីអាកាសធាតុក្ដៅខ្លាំង។ របស់ទាំងអស់នោះមាន៖
១ មួកស្លឹកត្នោតគឺសម្រាប់ពាក់ការពារកុំអោយក្តៅផ្នែកក្បាល និង មុខ។ តម្លៃរបស់វាគឺ ៣៥០០ រៀល។
២ មួកស្រីៗស្អាតៗ គឺសាកសមជាមួយនឹងសុភាពនារី ដែលអាចបាំងថ្ងៃបានផង និង លើកសម្រស់ថែមមួយកម្រិតទៀត។ វាមានតម្លៃចាប់ពី មួយម៉ឺន៣ពាន់រៀល ដល់មួយម៉ឺន៦ពាន់រៀល។
៣ ឆ័ត្រក៏ប្រើសម្រាប់បាំងថ្ងៃផងដែរ ប៉ុន្តែវាអាចការពារកម្តៅថ្ងៃបានល្អជាងតូចតម្លៃ ១ ម៉ឺនពីរពាន់រៀល ចំណែកឯឆ័ត្រធំ តម្លៃ ១ ម៉ឺន៦ពាន់រៀល។
៤ ខោចងស្អាតៗរបស់មនុស្សស្រីផ្តល់ភាពងាយស្រួលសម្រាប់ស្លៀក មិនហប់ ស្តើងដែលត្រូវនឹងអាកាសធាតុក្តៅ ហើយថែមទាំងលើកសម្រស់បានមួយកម្រិតទៀតផង។ វាមានតម្លៃ ១ ម៉ឺន២ពាន់រៀល រឺឯខោចែវបុរសគឺ ១ ម៉ឺន៦ពាន់រៀល។
៥ អាវយឺតរូបអង្គរមានភាពស្តើង ជាមួយពណ៌គ្រប់ប្រភេទ តម្រូវចិត្តអ្នកប្រើប្រាស់ ជាពិសេសយុវវ័យគ្រប់រូប។ អាវ១មានតម្លៃ១ម៉ឺន៣ពាន់រៀល។
៦ ក្រមាបង់កអាចប្រើប្រាស់បានច្រើនប្រភេទ ដូចជាទូលហាលថ្ងៃ ជូតមុខ និង បង់កជាដើម។ តម្លៃរបស់វាគឺ១ម៉ឺនរៀលសម្រាប់ក្រមាតូច រីឯ ក្រមាធំមានតម្លៃ១ម៉ឺន ៣ពាន់រៀល។
៧ វ៉ែនតាការពារកម្ដៅថ្ងៃប្រើសម្រាប់ការពារភ្នែករបស់អ្នកពីពន្លឺចាំងដ៍ខ្លាំងរបស់ព្រះអាទិត្យ។ វាក៏ធ្វើអោយអ្នកមានភាពស៊ីវិល័យ និង ទាន់សម័យផងដែរ។ វ៉ែនតាខ្មៅមានតម្លៃចាប់ពី ២,៥ ដុល្លារ ទៅ ៣ ដុល្លារទៅតាមប្រភេទ និង ម៉ូដរបស់វា។