• 2017-04-13 02:52:00
  • ព័ត៌មាន

ព័ត៌មាន​សំខាន់ផ្តល់​​ឲ្យ​លោក​អ្នក​អស់​បារម្ភ​ ពេល​ទៅ​លេង​​អង្គរ​សង្ក្រាន្ត ខេត្ត​សៀមរាប ​

  • 2017-04-13 02:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាកាស​ធាតុ​​​ក្តៅ​​បូក​រួម​ទាំង​ចំនួន​​​​អ្នក​​​មក​លេង​​អង្គរ​សង្ក្រាន្ត​​​​​​ច្រើន​ផង​នោះ​​ ​ម្ល៉ោះ​ហើយ​ទើប​ស្តង់​សង្គ្រោះ​បឋម​​ និង បន្ទាន់​ត្រូវ​​បាន​រៀប​ចំ​ឡើង​​ក្នុង​គោល​បំណង​ព្យាបាល​អ្នក​ដែល​មាន​បញ្ហា​សុខភាព​អំឡុង​ពេល​ពិធី​បុណ្យ​​។​

បើ​តាម​ការ​លើក​ឡើង​របស់​លោក​ អ៊ាប​ ប៊ុនលឿន​ អនុប្រធាន​មន្ទីរ​សុខាភិបាល​​​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ការ​ងារ​សង្គ្រោះ​បឋម​ និង បន្ទាន់​​​បាន​ត្រៀមខ្លួនរួច​ហើយ​​ដើម្បី​ជួយ​ដល់​អ្នក​មក​លេង​​​អង្គរ​សង្ក្រាន្ត​នៅ​ខេត្ត​សៀមរាប។ ​​ស្តង់​សរុប​​ទាំង​អស់​ចំនួន​៨​​​កន្លែង​ត្រូវ​បាន​បោះ​ទីតាំង​នៅ​កន្លែង​រៀប​ចំ​សំខាន់ៗ​​ដែល​​ធ្វើ​ការ​ចាប់​​ពី​ម៉ោង​៦​ព្រឹក​ ដល់​ម៉ោង​ ១០​យប់​។​​

​ស្តង់​ទាំង​នោះ​ ​មាន​ទី​តាំង​នៅស្ថិត​​ អង្គរ​ធំ​​៣​​កន្លែង​ អង្គរ​តូច​​​​២​កន្លែង​ ​អង្គរ​ឃ្យុង​យូ​​២​​កន្លែង​ ​និង​ ជិត​ព្រះ​អង្គ​ចេក​ ព្រះ​អង្គ​ចម​​១​កន្លែង​។​​ ​ក្នុង​ស្តង់​នី​មួយៗ​​មាន​ក្រុម​ការ​ងារ​​​ប្រចាំ​ការ​ចំនួន​៧​នាក់​ ​ឡាន​​ពេទ្យ​១​គ្រឿង​​ ​គ្រែ​២​ តុ​មួយ​ ​កៅ​អី​៤​ និង ​អុក​ស៊ី​សែន​មួយ​ដប​។​

​​​ប្រសិន​បើ​​លោក​អ្នក​មាន​បញ្ហា​ទាក់​សុខភាព​ ​​​អាច​ទូរស័ព្ទ​មក​ក្រុម​ការ​ងារ​សង្គ្រោះ​បឋម​​ និង បន្ទាន់​បាន​ តាម​រយៈ​​លេខ​ ០១២​ ៨៧៦៤១៣​​​ ។​​​​​​

អត្ថបទ៖ ចន្ថា

មតិយោបល់