• 2017-04-13 06:03:00
  • ព័ត៌មាន

​ក្រុម​​ពន្លត់​អគ្គីភ័យ​ប្រចាំ​ការ​២៤ម៉ោង​នៅ​អង្គរ​សង្ក្រាន្ត​​​

  • 2017-04-13 06:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ការ​ងារ​អង្គរ​សង្ក្រាន្ត​​បាន​សហការ​ជាមួយ​​សមត្ថកិច្ច​ដើម្បី​​រៀប​ចំ​​នូវ​ភ្នាក់​ងារ​ពន្លត់​អគ្គីភ័យ​​ ក្នុង​គោល​បំណង​ការ​ពារ​​សុវត្ថិភាព​ និង​ ទ្រព្យ​សម្បត្តិ​ ក្នុង​ករណី​មាន​ភ្លើង​ឆេះ​កើត​ឡើង​។​

លោក​វរសេនីយ៍​ឯក​ ​សំ​ សុជាតិ​ ​ស្នង​ការ​រង​ទទួល​បន្ទុក​ផ្នែក​​អាវុធ​​ ជាតិ​ផ្ទុះ​ និង ​អគ្គីភ័យ​​បាន​ឲ្យដឹង​​ថា​ ​ក្រុម​ការ​ងារ​​ពន្លត់​អគ្គីភ័យ​នៅ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ​​​មាន​ឡាន​ទឹក​សរុប​ចំនួន​​១០​គ្រឿង​ ​​ដែល​​ប្រចាំ​ការ​​២៤​ម៉ោង​នៅ​តាម​ទី​តាំង​សំខាន់​ៗ​មួយ​ចំនួន​ក្នុង​ខេត្ត​សៀមរាប​។​ ​ចំពោះ​ការិយាល័យ​​អគ្គីភ័យ​​គឺ​មាន​​បុគ្គលិក​សរុប​​ចំនួន​៣៦​រូប​ និង ខាង​នាយកដ្ឋាន​មាន​​១២​រូប​​បន្ថែម​ទៀត​។​ ចំណែក​ឯ​​​ក្រុម​ការ​ងារ​សម្រាប់​ពន្លត់​អគ្គីភ័យ​វិញ​គឺ​​​ ​មាន​​គ្នា​ចំនួន៦​នាក​សម្រាប់​ប្រចាំ​ការ​នៅ​តាម​ទី​តាំង​នីមួយ​ៗ។​​

ក្រុម​ទាំង​នោះ​ឈរ​ជើង​នៅ​ ប្រាសាទ​​បាយ័ន​​១​កន្លែង​ អង្គរ​វត្ត​១​កន្លែង​ អង្គរ​ឃ្យុង​យូ​១​កន្លែង ​ផាប់ស្ទី្រត​(Pubstreet)​​១​កន្លែង​​ និង ស៊ីធី​អង្គរ​១​​កន្លែង​។​ ប៉ុន្តែ​ឡាន​ទឹក​​ទាំង​នោះ​ក៍​​អាច​ចល័ត​ទៅ​កន្លែង​កើត​ហេតុ​នានា​ផ្សេង​ទៀត​ផង​ដែរ​ ​​ក្នុង​ករណី​មាន​គ្រោះ​អគ្គីភ័យ​កើត​ឡើង​​។​​

​ប្រសិន​បើ​មាន​ករណី​អគ្គីភ័យ​កើត​ឡើង​ ​សូម​​​ទាក់​ទង​​ភ្លាម​ៗ​មក​កាន់​លេខ​ ០១២​ ៩៩១​ ៥០២​ និង ០១២ ៦៣០ ០៦៦ ​៕

អត្ថបទ៖ ចន្ថា

មតិយោបល់
អត្ថបទថ្មី