• 2017-04-14 04:24:04
  • ព័ត៌មាន

ឯកឧត្ដម ​ហ៊ុន ម៉ានី​ ស្រក់​ទឹក​ភ្នែក​​យ៉ាង​ក្ដុកក្ដួល​ពេល​ ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​

  • 2017-04-14 04:24:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំឡុង​ពេល​ថ្លែង​សន្ទរកថា នៅ​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​​កម្ពុជា បាន​សម្រក់​ទឹក​ភ្នែក​ទាំង​ក្ដុកក្ដួល​ នៅ​ពេល​រំលឹក​ទៅ​ដល់​ឈ្មោះ សម្ដេច​វិបុល​បញ្ញា សុខ​​ អាន​។

បន្ទាប់​ថ្លែង​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​​ហើយ​អស់ នៅ​ពេល​មក​ដល់​ចំណុច​មួយ​ដែល​មាន​ឈ្មោះ​សម្ដេច​វិបុល​ឡា សុខ​ អាន ស្រាប់​តែ​ឯកឧត្ដម ហ៊ុន ម៉ានី ប្រែ​សំឡេង​អួល​អាក់​និយាយ​ស្ទើរ​តែ​មិន​ចង់​ចេញ ព្រោះ​នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ ក៏​មាន​ការ​ជួយ​ជ្រោមជ្រែង​ និង​ការ​គាំ​ទ្រ​រាល់​ឆ្នាំ​​ពី​សម្ដេច​វិបុល​បញ្ញា​ សុខ អាន​ ផង​ដែរ​។ ក្នុង​នោះ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​មាន​ភាព​សោក​ស្ដាយ​ជា​ពន់ពេក​ក្នុង​ការ​បាត់បង់​វីរជន​ខ្មែរ ​ដែល​ធ្លាប់​តែ​មាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​។

ឯកឧត្ដម​ ហ៊ុន ម៉ានី ក៏​បាន​បញ្ជាក់​ពី​ហេតុផល​ដែល​​ជ្រើសរើស​យក​ សត្វ​មាន់ តំណាង​ឱ្យ​ឆ្នាំ​រការ ឬ​គុជសី​ នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​នេះ ដោយ​ហេតុ​ថា សម្ដេច​​វិបុល​បញ្ញា សុខ អាន ​ស្រឡាញ់​គុជសី​ នេះ​ខ្លាំង​ណាស់​។ ​ដូច្នេះ​ហើយ​បាន​ជ្រើស​រើស​ធ្វើ​រូប​ គុជសី​ ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ ដើម្បី​រំលឹក​ទៅ​ដល់​ សម្ដេច​វិបុល​បញ្ញា​ សុខ​ អាន ​និង​ជា​ការ​ដឹង​គុណ​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ បម្រើ​ដល់​ផល​ប្រយោជន៍​ជាតិ ដែល​មាន​សមិទ្ធផល​ជា​ច្រើន​រាប់​មិន​អស់​៕​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់