- 2017-04-14 02:58:00
- ព័ត៌មាន
យុវជនស្ម័គ្រចិត្តជាង ៦០ នាក់ចូលរូមការងារ «គម្រោងស្អាត» នៅតំបន់អង្គរ
- 2017-04-14 02:58:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជនស្ម័គ្រចិត្តជាង ៦០ នាក់ចូលរូមការងារ «គម្រោងស្អាត» នៅតំបន់អង្គរ
ចន្លោះមិនឃើញ
«គម្រោងស្អាត» ដែលរៀបចំឡើងដោយអង្គការ«Active Communications» និង JCI Cambodia បានចាប់ផ្ដើមបេសកកម្មរបស់ខ្លួនហើយកាលពីព្រឹកមិញនេះនៅតំបន់ប្រាសាទអង្គរវត្ត។ កម្មវិធីនេះមាន យុវជនស្ម័គ្រចិត្តប្រហែលជា៦០នាក់ដែលដើរផ្សព្វផ្សាយពាក្យថា ស្អាត និងផ្ដល់ឱកាសឲ្យមហាជនទូទៅដែលមកលេងអង្គរសង្ក្រាន្តបានក្លាយជា«ទូតសុឆន្ទៈស្អាត»ដោយការបោះត្រាសំគាល់នៅលើខ្នងដៃ និង ការព្យួរស្លាកស្អាតនៅតាមតូបនានា។ ពាក្យស្លោកសម្រាប់គម្រោងស្អាតនេះគឺ «នរណាៗក៏ចង់ស្អាតដែរ»។
បើតាមយុវជន ណាស៊ីដាវីត មេក្រុមមួយរូបនៃក្រុមយុវជនស្អាត បាឲ្យដឹងថា គោលបំណងសំខាន់នៃក្រុមការងារស្អាត គឺផ្ដោតសំខាន់ទៅលើការងារបរិស្ថាន ប៉ុន្តែមិនមែនទៅរើសសំរាមដោយផ្ទាល់នោះទេ។ បេសកកម្មសំខាន់គឺការពន្យល់ណែនាំប្រជាជន និង សាធារណជនឲ្យបានយល់ដឹងច្បាស់ពីបញ្ហាបរិស្ថាន ហើយចូលរូមថែរក្សាការពារជាមួយគ្នា។ បន្ថែមពីនេះគឺពួកគាត់អាចចូលរួមចែកចាយព័ត៌មានទាំងនេះទៅកាន់មិត្តភក្តិ និង បងប្អូនរបស់គាត់បន្ថែមទៀត។
ងាកមកយុវតី ឃឿត ឆែម ដែលជាក្រុមការងារស្ម័គ្រចិត្តរបស់ក្រុមការងារស្អាត បានឲ្យដឹងថា មូលហេតុដែលកញ្ញាមកជួយនេះក៏ព្រោះតែ កញ្ញាយល់ថាបញ្ហាបរិស្ថានគឺមានសារសំខាន់បំផុតសម្រាប់ជីវិតរស់នៅរបស់មនុស្សទូទៅ។ ជាពិសេសកញ្ញារីករាយក្នុងការចូលរួមចែករំលែកព័ត៌មាន និង ពន្យល់ទៅកាន់សាធារណជន ក៏ដូចជាអាជីវករនានាដែលនៅតំបន់អង្គរអោយបានយល់ដឹងច្បាស់ផងដែរ។