- 2017-04-14 08:48:30
- ព័ត៌មាន
Smart ក្លាយជា«ទូតសុឆន្ទៈស្អាត»បុណ្យចូលឆ្នាំថ្មីនៅអង្គរវត្ត
- 2017-04-14 08:48:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Smart ក្លាយជា«ទូតសុឆន្ទៈស្អាត»បុណ្យចូលឆ្នាំថ្មីនៅអង្គរវត្ត
ចន្លោះមិនឃើញ
ក្រុមហ៊ុនទូរសព្ទចល័ត Smart បានក្លាយជា«ទូតសុឆន្ទៈស្អាត»ដើម្បីផ្សព្វផ្សាយបន្តទៅកាន់អ្នកដទៃក្នុងគោលបំណងផ្សព្វផ្សាយអំពីផ្នត់គំនិតនៃការស្អាតសម្រាប់ខ្លួនឯង អ្នកដទៃ និងបរិស្ថាន។ ពិធីនេះត្រូវបានរៀបចំឡើងដោយអង្គការ«Active Communications និង JIC Cambodia ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃនៅប្រាសាទអង្គរវត្ត និងអង្គរធំ។
ដើម្បីបានក្លាយជាទូតសុឆន្ទៈស្អាតនេះគឺងាយស្រួលបំផុត។ ជាក់ស្តែងក្រុមការងារ Smart ដែលដំឡើងលក្ខណៈកង់តឺន័រធំទូលាយនៅខាងមុខប្រាសាទអង្គរវត្តគ្រាន់យល់ព្រមនិយាយពាក្យថា «នរណាៗក៏ចង់ស្អាត» និងយល់ព្រមនិយាយពាក្យ«ស្អាត»បន្តទៅកាន់អ្នកដទៃ ពេលនោះក្រុមយុវជនស្អាតបានផ្តល់ជូនស្លាកសញ្ញា និងបោះត្រាលើខ្នងដៃរបស់តំណាងដើម្បីបានក្លាយជា«ទូតសុឆន្ទៈស្អាត»ជាការស្រេច។ បន្ទាប់មកក្រុមយុវជនស្អាតបានបំពាក់ស្លាកសញ្ញាចំនួន៣នៅខាងមុខបូតរបស់ Smart ព្រមទាំងបានថតរូបអនុស្សាវរីយ៍រួមគ្នាទាំងនៅបូតរបស់ក្រុមស្អាត និងបូតរបស់ Smart ផងដែរ។
ចំពោះលក្ខណៈបុគ្គលវិញក៏បានក្លាយជាទូតសុឆន្ទៈស្អាតដែរដោយគ្រាន់តែយល់ព្រមនិយាយពាក្យថា ស្អាតទៅកាន់អ្នកដទៃ ហើយទទួលបានការបោះត្រាសំគាល់នៅលើខ្នងដៃ។ បងប្អូនចង់ស្អាតអត់? បើចង់ស្អាត តោះចូលរួមទាំងអស់គ្នាដើម្បីក្លាយជា«ទូតសុឆន្ទៈស្អាត»ក្នុងឱកាសអង្គរសង្ក្រាន្ត។
គម្រោងស្អាតនេះមានយុវជនស្ម័គ្រចិត្តប្រហែលជា៦០នាក់ដែលនឹងដើរផ្សព្វផ្សាយអំពីពាក្យថា ស្អាត និងផ្តល់ឱកាសឲ្យមហាជនទូទៅដែលមកលេងអង្គរសង្ក្រាន្តបានក្លាយជា«ទូតសុឆន្ទៈស្អាត»ដោយការបោះត្រាសំគាល់នៅលើខ្នងដៃ។ យុវជនទាំងអស់នេះមិនមែនជាអ្នកដើររើសសំរាមទេ ប៉ុន្តែជាអ្នកដើរផ្សព្វផ្សាយពាក្យថា «ស្អាត»ដល់ហាង តូប បូត និងមហាជន។ ពាក្យស្លោកសម្រាប់គម្រោងស្អាតនេះគឺ «នរណាៗក៏ចង់ស្អាតដែរ»៕