- 2017-04-16 08:01:25
- ព័ត៌មាន
មកលេងអង្គរសង្ក្រាន្ត សូមកុំភ្លេចចូលភ្លក់រសជាតិនំឆ្ងាញ់ៗស្នាដៃអ្នកសៀមរាបពិតៗ
- 2017-04-16 08:01:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកលេងអង្គរសង្ក្រាន្ត សូមកុំភ្លេចចូលភ្លក់រសជាតិនំឆ្ងាញ់ៗស្នាដៃអ្នកសៀមរាបពិតៗ
ចន្លោះមិនឃើញ
សម្រាប់ប្រិយមិត្តដែលបានមកលេងអង្គរសង្ក្រាន្តនៅខេត្តសៀមរាប ហើយចង់ភ្លក់រសជាតិនំឆ្ងាញ់ៗដែលជាស្នាដៃដើមរបស់អ្នកខេត្តសៀមរាប លោកអ្នកអាចឈានចូលកម្មវិធីភូមិបង្អែមនៃក្ដីស្រលាញ់នៅខាងមុខទីតាំងសួនច្បារមុខព្រះរាជដំណាក់បាន។
បើតាមការលើកឡើងរបស់អ្នកស្រី មុន្នីរង្សី ដែលជាប្រធានភូមិបង្អែមនៃក្ដីស្រលាញ់បានអោយដឹងថា ភូមិបង្អែមមួយនេះរៀបចំឡើងក្នុងគោលបំណង២ជាសំខាន់។ ទី១គឺរៀបចំជាបង្អែមជាច្រើនប្រភេទ ហើយបែងចែកឲ្យសាធារណៈជនបានភ្លក់រសជាតិស្នាដៃអ្នកខេត្តសៀមរាបពិតៗ។ ចំពោះនំ និង បង្អែមទាំងនោះមានដូចជា តាប៉ែ នំកូរ អាកោត្នោត នំល្ពៅបុក នំក្រូច និង នំអន្សមត្នោត ដែលនំទាំងនេះសុទ្ធសឹងជានំរបស់ខ្មែរយើង។
គោលបំណងទី២គឺ ការលើកស្ទួយដល់សិប្បកម្ម ក៏ដូចជាអាជីវករខ្មែរយើងដែលប្រកបអាជីពជាអ្នកធ្វើនំ និង បង្អែម។ ពួកគាត់បានមកភូមិបង្អែមនៃក្ដីស្រលាញ់នេះ ដើម្បីបង្ហាញពីរបៀបធ្វើនំ និង អាចលក់ផលិតផលផ្ទាល់របស់ពួកគាត់ដោយតម្លៃសមរម្យទៀតផង។ កម្មវិធីនេះចាប់បើកពីម៉ោង៩ព្រឹកដល់ម៉ោង ៧យប់សម្រាប់សាធារណៈជនទូទៅបានចូលរួមដោយឥតគិតថ្លៃ។