• 2017-04-16 09:28:27
  • ព័ត៌មាន

​និស្សិត​​ RUPP​ ស្ម័គ្រ​ចិត្ត​​ប្រមាណ​១០០​នាក់​ត្រៀម​​ជួយ​សម្អាត​បរិស្ថាន​ក្នុង​តំបន់​អង្គរ​នៅ​ថ្ងៃ​ស្អែក​

  • 2017-04-16 09:28:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​យ៉ាង​ហោច​ណាស់​ ​មាន​​​​​និស្សិត​​ RUPP​ ​ស្ម័គ្រ​ចិត្ត​​ប្រមាណ​​ជា​១០០​នាក់​​ផង​ដែរ​ ដែល​គ្រោង​នឹង​ចុះ​​ជួយ​​សម្អាត​បរិស្ថាន​នៅ​តំបន់​អង្គរ​ក្នុង​​ថ្ងៃ​ស្អែក​​​​ចាប់​ពី​ម៉ោង​៧​ព្រឹក​តទៅ​។​ ការ​​សម្អាត​នេះ​គឺ​​​ក្រោម​ការ​ដឹក​នាំ​ផ្ទាល់​ពី​​សំណាក់​ឯក​ឧត្ដម​ ជេត​ ជាលី​ ​សកលវិទ្យាធិការ​នៃ​សកលវិទ្យាល័យ​ភូមិន្ទ​ទៀត​ផង​​​​។​ គោល​បំណង​នៃ​ការ​ងារ​នេះ​គឺ​ដើម្បី​ធានា​ថែរក្សា​បរិស្ថាន​ជុំវិញ​តំបន់​អង្គរ​អោយ​មាន​ភាព​ល្អ​ប្រសើរ​ដូច​ដើម​ ​បន្ទាប់​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​នឹង​ចប់​សព្វ​គ្រប់​នៅ​ថ្ងៃ​ស្អែក​នេះ​​ទៅ​។ មិន​តែ​ប៉ុណ្ណោះ​​ក្រុម​និស្សិត​ RUPP​ ​ ​ទាំង​នោះ​ ​ក៏​នឹង​សហការ​​ជាមួយ​​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​អង្គរ​សង្ក្រាន្ត​​​ជា​ច្រើន​នាក់​ទៀត​​​ ដើម្បី​​រើស​សំរាម​ ​បោស​សម្អាត​​ និង ​ប្រមូល​កាក​សំណល់​នានា​ផង​ដែរ​។ ជា​ពិសេស​គឺ​ការ​ពន្យល់​ណែនាំ​ដល់​អាជីវករ​ដើម្បី​ចូលរួម​ថែរក្សា​អនាម័យ​នៅ​កន្លែង​លក់​ដូរ​របស់​ពួក​គាត់​។​​​​​

អត្ថបទ៖ ចន្ថា

មតិយោបល់