• 2017-04-25 02:17:12
  • ព័ត៌មាន

​លិខិត​បន្ត​អាជ្ញាប័ណ្ណ​ស្ថានីយ​​ទូរទស្សន៍​ វិទ្យុ​ ​សារព័ត៌មាន​​​​នឹង​ត្រូវ​ចេញ​ដោយ​​មន្ទីរ​ព័ត៌មាន​រាជធានី​-​ខេត្ត​ជំនួស​វិញ​

  • 2017-04-25 02:17:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កាល​ពី​​ថ្ងៃ​ទី​២៤​ ខែ​មេសា​ ឆ្នាំ​២០១៧​ម្សិល​មិញ​នេះ​​ ​ក្រសួង​ព័ត៌មាន​បាន​ចេញ​​នូវ​សេចក្ដី​សម្រេច​​មួយ​លេខ​១៦៨​ ព.ម​ សសរ​​ ​ស្ដី​ពី​ការ​ផ្ដល់​សិទ្ធិ​ពេញ​លេញ​ជូន​មន្ទីរ​ព័ត៌មាន​រាជធានី​ និង​ ​ខេត្ត​​ក្នុង​ការ​ចេញ​លិខិត​បន្ត​អាជ្ញាប័ណ្ណ​ជូន​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​។​ ​ក្នុង​នោះ​មាន​​គ្រប់​ស្ថានីយ​​ទូរទស្សន៍​​ ​វិទ្យុ​ អង្គការ​សារព័ត៌មាន​ក្នុង​ស្រុក​ និង​ អង្គភាព​បោះពុម្ព​ផ្សាយ​នានា​ដែល​ស្ថិត​នៅ​ក្រោម​សមត្ថកិច្ច​របស់​ក្រសួងព័ត៌មាន​ ​ក្នុង​ក្របខ័ណ្ឌ​ដែនដី​រាជធានី​-​ខេត្ត​រៀង​ៗ​ខ្លួន​។​ សេចក្តីសម្រេច​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ ឯកឧត្តម​ ខៀវ​ កាញារីទ្ធ​ រដ្ឋ​មន្ត្រី​​ក្រសួង​​​ព័ត៌មាន​​នៃ​ប្រទេស​កម្ពុជា​ទៀត​ផង​។​

​​ព័ត៌មាន​លម្អិត​​​​មាន​ចែង​នៅ​ក្នុង​សេចក្ដី​សម្រេច​ដូច​​​ខាង​ក្រោម​​​​៖​​​

ប្រែសម្រួល៖​ ចន្ថា

ប្រភព៖​ ក្រសួងព័ត៌មាន​

មតិយោបល់