- 2017-06-22 03:17:59
- ព័ត៌មាន
កម្ពុជាដាក់បញ្ចូល «ភ្នំយ៉ាត» ជាតំបន់បេតិកភណ្ឌវប្បធម៌ធម្មជាតិ
- 2017-06-22 03:17:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាដាក់បញ្ចូល «ភ្នំយ៉ាត» ជាតំបន់បេតិកភណ្ឌវប្បធម៌ធម្មជាតិ
ចន្លោះមិនឃើញ
ប្រមុខរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់បញ្ចូល «ភ្នំយ៉ាត» ជាតំបន់បេតិកភណ្ឌវប្បធម៌ធម្មជាតិ តាម ការស្នើសុំពីក្រសួងបរិស្ថានថ្មីៗនេះ។
-អត្ថបទពាក់ព័ន្ធ អ្នកធ្វើដំណើរឆ្លងកាត់ប៉ៃលិន តែងបួងសួងបារមីយាយ យ៉ាត
យោងតាមសេចក្ដីប្រកាសឲ្យដឹងថា ការសម្រេចបង្កើតទៅជាតំបន់បេតិកភណ្ឌធម្មជាតិ ដើម្បីការពារតួនាទីប្រព័ន្ធអេកូឡូស៊ី សម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ កម្រិតដល់ការប្រើប្រាស់ធនធានជីវៈចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារ នៃតំបន់នេះ ក៏ដូចជាការការពារសោភ័ណភាព ទេសភាព ធម្មជាតិ និងតម្លៃធម្មជាតិ នៃតំបន់សម្រាប់បម្រើដល់ការកម្សាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ និងជំនឿដែលគ្រប់សកម្មភាពទាំងនេះ ពុំបង្កការគំរាមកំហែងដល់បរិស្ថាន ធម្មជាតិ និងវប្បធម៌នៅក្នុងមូលដ្ឋាន។
-អត្ថបទពាក់ព័ន្ធ មូលហេតុចេតិយលើភ្នំយ៉ាត មានសភាពដូចចេតិយនៅប្រទេសភូមា
គួររំលឹកដែរថា ភ្នំយ៉ាតធ្លាប់ជាតំបន់សង្គ្រាមដ៏ឈឺចាប់ក្នុងសម័យខ្មែរក្រហម ដែលភ្នំនេះមានទីតាំងស្ថិតនៅក្នុងក្រុងប៉ៃលិន ខាងស្តាំដៃតាមបណ្ដោយផ្លូវលេខ ៥៧ ។ ភ្នំយ៉ាត ជាវត្តចាស់សាងសង់ឡើងជារបៀបវត្តកូឡា ក្នុងឆ្នាំ១៩២២ និងមានផ្ទៃដីទំហំ ៣១, ៩៥១ ហិកតា មានកំពស់ ៦០ម៉ែត្រ បណ្តោយ៧ ០០ម៉ែត្រ ទទឹង ៣០០ម៉ែត្រ។
-អត្ថបទពាក់ព័ន្ធ ស្ទឹងតារាបអតីតកន្លែងជីកត្បូងរបស់ខ្មែរក្រហម
នៅលើភ្នំយ៉ាតគេឃើញមានសំណង់បូរាណដូចជា ចេនឡាមណីចេតិយតូច-ធំ និង អាស្រមជាច្រើន។ ភ្នំយ៉ាតមានផ្លូវឡើងចំនួនពីរ គឺមួយឡើងដោយថ្មើរជើង និង មួយទៀតសម្រាប់រថយន្ត និង ម៉ូតូ។ ភ្នំយ៉ាត មានកាំជណ្តើរចំនួន ៤២កាំ ដែលកាំជណ្តើរនីមួយៗមានកម្ពស់ ២៥សង់ទីម៉ែត្រ៕
ខាងក្រោមនេះគឺជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល*