
- 2017-06-28 06:56:27
- ព័ត៌មាន
ក្រសួងនឹងបង្កើនអ្នកជំនាញផ្នែកទេសចរណ៍ឲ្យបាន ៥ម៉ឺននាក់ក្នុង១ឆ្នាំ
- 2017-06-28 06:56:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងនឹងបង្កើនអ្នកជំនាញផ្នែកទេសចរណ៍ឲ្យបាន ៥ម៉ឺននាក់ក្នុង១ឆ្នាំ
ចន្លោះមិនឃើញ
ឯកឧត្តម ថោង ខុន នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ បានពិនិត្យ និងអនុម័តសេចសក្តីព្រៀងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធាននុស្សក្នុងវិស័យទេសចរណ៍ ក្នុងគោលបំណងបណ្តុះ បណ្តាលធនធានមនុស្សផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍ឲ្យបានប្រមាណ ៥ម៉ឺននាក់ ក្នុងមួយឆ្នាំ។
ស្របគ្នានេះ ក្រសួងទេសចរណ៍ បានដាក់ចេញចក្ខុវិស័យច្បាស់លាស់ ដោយចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២៥ កម្ពុជាអាចនឹងមានអ្នកជំនាញទេសចរណ៍មានសមត្ថភាពខ្ពស់ ប្រកបដោយភាពច្នៃប្រឌិត និងគំនិតបង្កើតថ្មី ដើម្បីបម្រើការងារក្នុងវិស័យទេសចរណ៍ ទាំងក្នុង និងក្រៅតំបន់អាស៊ាន ក៏ដូចជាចូលរួមពង្រឹងឧត្តមភាពប្រកួតប្រជែង និងបង្កើនមូលធនមនុស្សក្នុងវិស័យទេសចរណ៍កម្ពុជា ស្របតាមតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងទីផ្សារការងារ។
យោងតាមរបាយការណ៍របស់អង្គការទេសចរណ៍ពិភពលោក (UNWTO) និងក្រុមប្រឹក្សាទេសចរណ៍ និងធ្វើដំណើរពិភពលោក (WTTC) ឆ្នាំ២០១៦ ពិភពលោកទទួលបានទេសចរប្រមាណ ១ ២៣៥ លាននាក់ បង្កើតការងារដោយផ្ទាល់ និងប្រយោលសរុបប្រមាណ ២៩០លាននាក់។ ដោយឡែក វិស័យទេសចរណ៍នៅកម្ពុជា បានបង្កើតការងារដោយផ្ទាល់ និងប្រយោលសរុបប្រមាណ ២,៣លាននាក់ ស្មើនឹង២៧%នៃការងារសរុប ក្នុងនោះការងារដោយប្រយោលមានប្រមាណ ១,២លាននាក់ ស្មើនឹង១៤%នៃការងារសរុប ដែលការងារផ្ទាល់ក្នុងវិស័យទេសចរណ៍មានប្រមាណ ៦២ ម៉ឹននាក់៕
សូមអានអត្ថបទទាក់ទង៖