• 2017-07-25 08:08:53
  • ព័ត៌មាន

ចូលមើល ភូមិគ្រឹះរបស់អតីតអង្គម្ចាស់អារ៉ាប់ ដែលមានតម្លៃរាប់លានដុល្លារ

  • 2017-07-25 08:08:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ស្ថិត​នៅ​ក្នុង​សហគមន៍​លំនៅឋាន River Oaks
  • ឈរ​នៅ​លើ​ផ្ទៃ​ដី​ទំហំ ២ ២៣០ ម៉ែត្រការ៉េ
  • មាន​ប្រអប់​យន្ត​នៅ​ខាង​ក្នុង

ស្ថិត​នៅ​ក្នុង​សហគមន៍​លំនៅឋាន River Oaks នៃ​ទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក ភូមិគ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ​មួយ​ខ្នង បាន​សាងសង់​ឡើង​សម្រាប់ ព្រះអង្គម្ចាស់​អារ៉ាប់ Abdulrahman bin Faisal នៅ​ចុង​ទសវត្ស​ឆ្នាំ​១៩៨០។

ឈរ​នៅ​លើ​ផ្ទៃ​ដី​ទំហំ ២ ២៣០ ម៉ែត្រការ៉េ វា​គឺ​ជា​ភូមិគ្រឹះ​សម្រាប់​រស់​នៅ​ដ៏​អស្ចារ្យ និង​ថ្លៃ​បំផុត​មួយ នៅ​ទីក្រុង Houston។ វា​មាន​តម្លៃ​រហូត​ដល់​ទៅ ២០ លាន​ដុល្លារ ដោយ​ក្នុង​នោះ​រួម​មាន បន្ទប់គេង ៩ , បន្ទប់ទឹក ១១ , បន្ទប់ទទួលភ្ញៀវ , បន្ទប់​ហាត់ប្រាណ , បន្ទប់​សូណា និង ផ្នែក​ដាច់​ដោយ​ឡែក​ជាច្រើន​ទៀត​ផង។

មិនតែប៉ុណ្ណោះ ភូមិគ្រឹះ​ដ៏​ស្រស់​ស្អាត​នោះ មាន​ទាំង​ប្រអប់​យន្ត​នៅ​ខាង​ក្នុង , បន្ទប់​ស្រា និង​បន្ទប់​ទទួលទាន​អាហារ ដែល​អាច​ផ្ទុក​មនុស្ស​រហូត​ដល់​ទៅ ៤០ នាក់​ឯណោះ។

ទោះ​បី​ជា​យ៉ាង​ណា ភូមិគ្រឹះ​ខាងលើ​ត្រូវ​ព្រះអង្គម្ចាស់​អារ៉ាប់ លក់​ទៅ​ឲ្យ​ប្តី​ប្រពន្ធ​មួយ​គូ ដែល​មាន​ឈ្មោះ​ថា លោក Nijad និង លោកស្រី Zeina Fares បាត់​ទៅ​ហើយ៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា៖

ចុចអាន៖

ប្រភព៖ Alux ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់