• 2017-07-28 09:24:43
  • ព័ត៌មាន

ជំនន់ទឹកភ្លៀង នៅខេត្តកំពត

  • 2017-07-28 09:24:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះជាទិដ្ឋភាព​ជំនន់​ទឹកភ្លៀង ដែល​បាន​ញាំញីផ្ទះសម្បែងប្រជាពលរដ្ឋ កាលពីថ្ងៃទី ២៧ ខែកក្ដដា ឆ្នាំ ២០១៧ ត្រង់ចំណុច​ភូមិ កំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។

បើតាម​ការ​រាយការណ៍របស់លោក គីម សាយ អ្នកយកព័ត៌មានមហាជនរបស់ Sabay បានឱ្យដឹងថា ទីតាំង​ខាងលើ​ ទទួលរង​ជំនន់​ទឹកភ្លៀងមួយអាទិត្យហើយ ដោយបង្ក​ឱ្យ​មាន​ការលិចលង់​ផ្ទះ​របស់​ប្រជាពលរដ្ឋ។ទោះបីជា​យ៉ាងណា លោក​បញ្ជាក់​ថា មេឃ​មិនបាន​​ភ្លៀង​ជាប់​នោះទេ ពោលគឺ​ភ្លៀងរាំងៗ ហើយ​ទឹក​ជំនន់​នៅ​តំបន់​នេះ​ទៀតសោត អាច​នឹងស្រកវិញនៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ។

សូមទស្សនាវីដេអូ!

ចំពោះបញ្ហាទឹកជំនន់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ និង អាជ្ញារ​ប្រុងប្រយ័ត្ន​ខ្ពស់​​ ខណៈ​បណ្ដា​ខេត្ត​មួយ​ចំនួន​កំពុង​រង​គ្រោះ​ ដោយ​សារ​ជំនន់​ទឹក​ភ្លៀង។ រដ្ឋាភិបាលបន្តថា ភ្លៀង​នៅ​បន្ត​ធ្លាក់ ហើយ​កម្ពស់​ទឹក​ទន្លេ ​ក៏​មាន​ការ​​កើន​ឡើង​ជា​ប​ន្ត​បន្ទាប់ ក្នុង​នោះ​មានដូចជា ខេត្ត​ឧត្តរ​មានជ័យ ព្រះវិហារ ក្រ​ចេះ ស្ទឹងត្រែង បន្ទាយ​មាន​ជ័យ កំពង់ចាម កំពត និង​ខេត្ត​មួយ​ចំនួន​ទៀត​។​

តាម​ការ​ប្រកាស​របស់​ក្រសួង​ក្រសួង​ធន​ធាន​ទឹក បានឱ្យ​ដឹងថា ក្នុង​រដូវ​វស្សា​ឆ្នាំ​នេះ ​កម្ពុជា​អាច​នឹង​ទទួល​រង​នូវ​ឥទ្ធិ​ពល ENSO Neutral Condition ដែល​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​មធ្យម​ទៅ​ច្រើន ដែល​ធ្វើឱ្យ​ទឹក​ក្នុង​អាង​ទន្លេ​មេគង្គ និង​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំងមូល​មាន​ការ​កើនឡើង​។​

ជុំវិញករណីនេះ រដ្ឋាភិបាលសូម​អំពាវ​នាវ​ដល់​មន្ត្រី អាជ្ញាធរ កងកម្លាំង​គ្រប់​លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរដែនដី​ ត្រូវ​ឃ្លាំ​តាមដាន​មើល និង​ជួយ​ប្រជា​ពល​រដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា ជាពិសេស ប្រជា​ពល​រដ្ឋ ដែល​រស់នៅ​តាម​បណ្ដា​ខេត្ត ដែល​កំពុង​ប្រឈម នឹង​បញ្ហា​ទឹក​ជំនន់ និង​តាម​តំបន់​ជាប់​នឹង ដងស្ទឹង និង សមុទ្រ​ជាដើម​។ សូម​បង្កើន​ការ​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​៕​

អត្ថបទ៖ គីម សាយ

មតិយោបល់