- 2017-08-22 03:27:58
- ព័ត៌មាន
ចម្លែកមែន! អគាររូបរាងដូចសត្វអណ្តើក ដ៏ធំសម្បើម បង្ហាញខ្លួននៅចិន
- 2017-08-22 03:27:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចម្លែកមែន! អគាររូបរាងដូចសត្វអណ្តើក ដ៏ធំសម្បើម បង្ហាញខ្លួននៅចិន
ចន្លោះមិនឃើញ
អគារដ៏ចម្លែកមួយ នៅភាគខាងជើងខេត្ត Hebei ប្រទេសចិន នៅទីបំផុតបានបង្ហាញខ្លួនហើយ ដោយធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយវាប្រហែលជាអគារធំបំផុតលើពិភពលោក ដែលមានរូបរាងដូចសត្វអណ្ដើក។
អគារនោះមានឈ្មោះថា «Golden Turtle Pavillion» ស្ថិតនៅក្បែរបឹង Baiyang Lake។ វាមានប្រវែង ៦៨ ម៉ែត្រ , ទំហំ ៤៦ ម៉ែត្រ និង កម្ពស់ ១៨ ម៉ែត្រ។
ទោះបីជាយ៉ាងណា អគារមានរូបរាងដូចសត្វអណ្ដើកដ៏ធំសម្បើមនោះ មិនទាន់បើកជាផ្លូវការនៅឡើយទេ ប៉ុន្តែអ្នកដំណើរក៏ដូចជាភ្ញៀវទេសចរ អាចទៅទស្សនា ឬថតយកទិដ្ឋភាព និងភាពអស្ចារ្យនៃស្ថាបត្យកម្មនាសម័យទំនើបនេះបាន៕
ចុចអាន៖