
- 2017-11-26 05:08:52
- ព័ត៌មាន
ទិដ្ឋភាពសំរាម វាទីពេញផ្ទៃសមុទ្រការាបៀន ឃើញហើយខ្លោចចិត្ត
- 2017-11-26 05:08:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិដ្ឋភាពសំរាម វាទីពេញផ្ទៃសមុទ្រការាបៀន ឃើញហើយខ្លោចចិត្ត
ចន្លោះមិនឃើញ
សំណុំរូបភាពដ៏គួរឲ្យព្រួយបារម្ភ ពីមហាសមុទ្រការាបៀន Caribbean បានបង្ហាញឲ្យឃើញនូវ ការបំពុលដ៏ធំមួយ ដែលជាបញ្ហាចម្បងបំផុត។
ឆ្នេរសមុទ្រជាច្រើននៅប្រទេសហុងឌុយរ៉ាស់ (Honduras) ត្រូវបានវាទីដោយសម្បកដប , ជ័រ , ប្លាស្ទិក និង សំរាមជាច្រើន ដែលប្រែក្លាយកោះទៅជាទីលានចាក់សំរាម ឃើញហើយគួរឲ្យខ្លោចចិត្ត។
គេជឿជាក់ថា សំរាមទាំងអស់នោះ ត្រូវបានបោះចោលចូលទៅក្នុងទឹកសមុទ្រ ដោយប្រទេសដែលនៅក្បែរនោះ ឈ្មោះ ហ្គាតេម៉ាឡា (Guatemala) ដែលហូរតាមទឹកទន្លេ នៅរដូវវស្សានាពេលថ្មីៗនេះ ដោយឆ្លងកាត់តាមទីប្រជុំជន និងភូមិជាច្រើនផងដែរ។
លោកស្រី Caroline Power ដែលជាអ្នកប្រមាញ់ទិដ្ឋភាពខាងលើ បានចែករំលែករូបភាពទាំងនោះ នៅលើបណ្ដាញអ៊ីនធឺណិត និងបានសរសេរថា «រឿងនេះត្រូវតែបញ្ឈប់ - គិតអំពីប្លាស្ទិកដែលអ្នកប្រើ នៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក»។
ជាមួយគ្នានេះដែរ លោក John Hourston មកពីយុទ្ធនាការ Blue Planet Society ដើម្បីការពារមហាសមុទ្រ បាននិយាយថា វាគឺជាឧទាហរណ៍ដ៏អាក្រក់បំផុតមួយ នៃការបំពុលដោយប្លាស្ទិក ដែលលោកធ្លាប់បានឃើញ៕
ចុចអាន៖