- 2017-12-04 03:42:07
- ព័ត៌មាន
បុរសម្នាក់ផ្ញើជីវិតលើទូកដ ជាង៣០ឆ្នាំ អាចនឹងបញ្ចប់ជីវិតការងារនេះ ដោយសារហេតុផលមួយ
- 2017-12-04 03:42:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសម្នាក់ផ្ញើជីវិតលើទូកដ ជាង៣០ឆ្នាំ អាចនឹងបញ្ចប់ជីវិតការងារនេះ ដោយសារហេតុផលមួយ
ចន្លោះមិនឃើញ
សំឡេងម៉ាស៊ីនចាប់ផ្តើមរោទ៍ ជាសញ្ញាបញ្ជាក់ថាទូកដតូចមួយកំពុងចាកចេញពីច្រាំងដឹកនាំអ្នកដំណើរទៅកាន់ត្រើយម្ខាងទៀត។ បុរសវ័យ៦៥ឆ្នាំ ម្នាក់កំពុងកាន់ម៉ាស៊ីនបញ្ជាទូកយឺតៗដែលមានអ្នកដំណើរប្រហែលជា១០នាក់នៅលើនោះ។
បុរសវ័យចំណាស់រូបនេះថ្លែងប្រាប់ Sabay ថាលោកបានប្រកបរបរស៊ីឈ្នួលបញ្ជាទូកដនេះតាំងពីឆ្នាំ ១៩៨៣ ដែលពេលនោះលោកថាលោកបានទទួលថ្លៃឈ្នួលបីទៅប្រាំរៀលក្នុងមួយថ្ងៃ ដែលចំនួននេះលោកថាអាចជួយឲ្យលោកផ្គត់ផ្គង់ជីវភាពបានយ៉ាងស្រួល។
លោក វែន ស៊ឹក បច្ចុប្បន្នមានទីលំនៅក្នុងឃុំសំរោង ស្រុកអង្គរបុរី ខេត្តតាកែវ។ ជាង៣០ឆ្នាំមកនេះលោកបានផ្ញើជីវិតតែលើរបរស៊ីឈ្នួករត់ទូកដមួយនេះ ដែលចម្លងអ្នកដំណើរនៅកំពង់ចម្លងទំនប់ដាច់ធ្លកយុល។
លោកបន្តថាបច្ចុប្បន្នការងារនេះផ្តល់ចំណូលឲ្យលោកចំនួនពីរម៉ឺនរៀលក្នុងមួយថ្ងៃសម្រាប់ផ្គត់ផ្គង់គ្រួសារ ដែលមានរូបលោក និងកូនស្រីពៅម្នាក់។ បើនិយាយពីម៉ោងការងារវិញ លោកត្រូវងើបពីព្រលឹមដើម្បីបើកទូកដ ចម្លងអ្នកដំណើរ និងថាមានពេលខ្លះលោកត្រូវធ្វើរហូតដល់ម៉ោង៩យប់ក៏មាន។
ឈប់សម្រាកបន្តិចមុននឹងដឹកអ្នកដំណើរបន្តទៀត លោក វ៉ែន ស៊ឹក បង្ហើបថារបរដែលលោកកំពុងប្រកបនេះប្រហែលជាមិនស្ថិតស្ថេរយូរទៀតទេ ដោយថាលោកបានដំណឹងថាអាជ្ញាធរនឹងសង់ស្ពាននៅកន្លែងកំពង់ចម្លងនេះនៅឆាប់ៗខាងមុខនេះហើយ។
ក្រោយពីផ្ញើជីវភាពលើរបរទូកដជាង៣០ឆ្នាំ លោក វ៉ែន ស៊ឹក គិតថាល្មមដល់ពេលលោកសម្រាកហើយដែរបើសិនជាស្ពានពិតជាត្រូវបានសាងសង់មែននោះ។ បន្ទាប់ពីនេះលោកថាជីវិតចុងក្រោយរបស់លោកគឺមានតែទៅរកធម៌អាថ៌ទៅតាមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរតែប៉ុណ្ណោះ៕