• 2018-07-22 03:00:26
  • ព័ត៌មាន

អ្នក​ណា​ខ្លះ​ចូល​ចិត្ត​​ដើរ​លេង​? នេះៗ មក​ស្គាល់​ក្រុមហ៊ុន​អាកាសចរ​តម្លៃ​ធូរ​ជាង​គេ​លើលោក

  • 2018-07-22 03:00:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ថ្មីៗ​នេះ កម្មវិធី​ប្រគល់​ពាន​រង្វាន់​​សម្រាប់​ក្រុមហ៊ុន​អាកាសចរ​លំដាប់​ពិភពលោក “Skytrax World Airline Award" ដែល​​រៀប​ចំ​ឡើង​នៅ​ចក្រភព​អង់គ្លេស បាន​រក​ឃើញ​ជើង​ខ្លាំង​ផ្នែក​​ផ្ដល់​សេវា​ល្អ​ដាច់​គេ​នៅ​លើ​អាកាស​ហើយ។

អ្វី​ដែល​គួរ​ឲ្យ​​ចាប់​អារម្មណ៍​បំផុត​នោះ កម្មវិធី​បាន​រក​ឃើញ​អ្នក​ឈ្នះ​ពាន​ផ្នែក​ផ្ដល់​តម្លៃ​សេវា​ទាប​ជាង​គេ​ទូទាំង​ពិភព​លោក​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ ឬ “10th Years as the World's best low-cost Airline” ដោយ​ពាន​បាន​ទៅ​ក្រុមហ៊ុន AirAsia ដែល​មាន​ដើម​កំណើត​មក​ពី​ប្រទេស​ម៉ាឡេស៊ី។

ការ​ទទួល​បាន​រង្វាន់​នេះ គឺ​យោង​លើ​ការ​វិនិច្ឆ័យ​របស់​ក្រុម​គណៈកម្មការ​​ថា ក្នុង​រយៈ​ពេល​ជាង​៩​ឆ្នាំ​ចុង​ក្រោយ​នេះ AirAsia បាន​ឱប​ឈ្មោះ​ជា​ក្រុម​ហ៊ុន​អាកាសចរ​ដែល​មាន​តម្លៃ​ទាប​ជាង​គេ​រួច​ទៅ​ហើយ។ ក្រៅ​ពី​នោះ ក្រុមហ៊ុន​ដដែល​ក៏​ត្រូវ​បាន​​អ្នក​ដំណើរ​សរសើរ​​ថា តែង​​ផ្ដល់​ជូន​សេវាកម្ម​ល្អ អ្នក​ទទួល​ភ្ញៀវ​មាន​ភាព​រួសរាយ​រាក់ទាក់ និង​ប្រព័ន្ធ​ដំណើរ​ការ​មាន​សុវត្ថិភាព​គួរ​ឲ្យ​ទុក​ចិត្ត។

CEO ប្រចាំ​ក្រុម​ហ៊ុន​ លោក Tony Fernandes បាន​និយាយ​ថា៖ "យើង​នឹង​បន្ត​ខ្នះខ្នែង​អភិវឌ្ឍន៍​លើ​សេវា​កម្ម​បន្ថែម​ទៀត​ជូន​ភ្ញៀវ និង​ភាគ​ហ៊ុន​ទាំង​អស់។ យើង​បាន​ធ្វើ​វា​​ជាង​ ១៥​ ឆ្នាំ​ហើយ​ដែល​ក្រុមហ៊ុន​យើង​បាន​ដំណើរ​ការ​​មក​ដល់​សព្វ​ថ្ងៃ​នេះ សម្រាប់​១៥​ឆ្នាំ​តទៅ​មុខ​យើង​នឹង​ប្រឹង​បន្ថែម​ទៀត​ដើម្បី​ AirAsia ក្លាយ​ជា​ក្រុមហ៊ុន​អាកាសចរ​តំណាង​ឲ្យ​តំបន់​អាស៊ីអាគ្នេយ៍​យ៉ាង​ពិត​ប្រាកដ"។

ជា​មួយ​ភាព​ជោគជ័យ​នេះ​ ក្រុមហ៊ុន​បាន​ធ្វើ​ពិធី​ជប់លៀង​​យ៉ាង​ធំ​នៅ​តាម​​ប្រទេស​​ដែល​មាន Office ដូចជា​ កូឡាឡាំពួរ បាងកក ចាកាតា ម៉ានីឡា បេងហ្គាឡូ និង​ណាហ្គូយ៉ា

មតិយោបល់