• 2019-03-28 09:24:24
  • ព័ត៌មាន

រឿងចាយលុយត្រូវតែឆ្លាតតិច ដើរលេងឆ្ងាយៗ គួរមានជម្រើសចាយឱ្យទាន់សម័យ

  • 2019-03-28 09:24:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម័យនេះហើយ ពេលមានដំណើរកម្សាន្ត ឬ បំពេញការងារ មិនថាក្នុង ឬក្រៅប្រទេស គេលែងសូវដាក់លុយតាមខ្លួនច្រើនដូចមុនហើយ ព្រោះហានិភ័យនៃការទុកដាក់ ការកាន់លុយ ឬជ្រុះបាត់ មានខុ្ពស់។

ជម្រើសល្អអ្នកគួរតែមានប្រភេទប័ណ្ណវីសា សម្រាប់ធ្វើការទូទាត់ ដែលងាយទុកចិត្ត និងមានសុវត្ថិភាព តួយាង ប័ណ្ណឥណទានវីសាអេស៊ីលីដា ជាប័ណ្ណដែលមានសុវត្ថិភាពខ្ពស់បំផុត ត្រូវបានផលិតស្របតាមបទដ្ឋានទាន់សម័យបំផុត ដែលធានាបាននូវសុវត្ថិភាពខ្ពស់ជូនដល់អតិថិជន និងផ្តល់ភាពងាយស្រួលសម្រាប់ការឆ្ពោះទៅរកជីវភាពរស់នៅក្នុងភាពទំនើបទាន់សម័យ។

ក្នុងនោះ អេស៊ីលីដា មានជម្រើសច្រើន និងងាយស្រួល ដោយអតិថិជនអាចធ្វើប្រតិបត្តិការធនាគារតាមម៉ាស៊ីនអេធីអឹម (ATM) ម៉ាស៊ីនឆូតកាត (POS) ឬប្រព័ន្ធអ៊ីខុមមើស (E-Commerce) ដើម្បីដកប្រាក់ ឬទូទាត់ថ្លៃទំនិញ-សេវាកម្មផ្សេងៗទូទាំងពិភពលោក ។

អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពីប្រភេទប័ណ្ណវីសាអេស៊ីលីដា ដូចខាងក្រោម៖

  • អាចទូទាត់ចំណាយផ្សេងៗតាមម៉ាស៊ីនឆូតកាតនៅតាមហាងទំនិញ សណ្ឋាគារ ឬក្រុមហ៊ុននានា ទាំងក្នុង និងក្រៅប្រទេស
  • លោកអ្នកអាចទិញ និងទូទាត់ថ្លៃទំនិញបានភ្លាមៗ និងមិនគិតការប្រាក់ ប្រសិនបើលោកអ្នកទូទាត់ប្រាក់សងមកធនាគារវិញមិនឱ្យហួសថ្ងៃកំណត់
  • អាចដកសាច់ប្រាក់បានឆាប់រហ័ស ពីគ្រប់ម៉ាស៊ីនអេធីអឹមទាំងអស់ ដែលមានស្លាកសញ្ញា VISA ឬ VISA Plus នៅក្នុង និងក្រៅប្រទេស គ្រប់ពេលវេលា
  • អាចបញ្ជាទិញតាមប្រព័ន្ធអ៊ីនធើណែតបានដូចជា ទិញទំនិញ កក់សំបុត្រយន្តហោះ ឬកក់បន្ទប់សណ្ឋាគារ ជាដើម
  • មានសុវត្ថិភាព និងងាយស្រួលជាងការប្រើប្រាស់សាច់ប្រាក់សុទ្ធ
  • អាចប្រើប្រាស់បានគ្រប់ទីកន្លែង ពាសពេញពិភពលោក និងមានច្បាប់ការពារដល់អ្នកប្រើប្រាស់
  • មានឱកាសប្រើប្រាស់ផលិតផល-សេវាកម្មផ្សេងៗរបស់ធនាគារអេស៊ីលីដា

នេះសបញ្ជាក់ថាមាន ប័ណ្ណឥណទានវីសាអេស៊ីលីដា ជាជម្រើសដ៏ឆ្លាត ក្នុងការទូទាត់ជាលក្ខណៈអន្តរជាតិ និងអាចធ្វើប្រតិបត្តិការធនាគារបាន តាមកម្រិតបន្ទាត់ឥណទានដែលមានស្រាប់ ឬបានអនុម័តដោយធនាគារ អេស៊ីលីដា ភីអិលស៊ី ៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់