• 2020-11-18 10:57:27
  • ព័ត៌មាន

ខេត្តកោះកុង កំពុងរៀបចំអភិវឌ្ឍន៏ អេកូទេសចរណ៍សហគមន៍

  • 2020-11-18 10:57:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានមានប្រសាសន៍ថា ការបង្កើតជាតំបន់អភិវឌ្ឍន៍អេកូទេសចរណ៍គឺជាប្រយោជន៍យ៉ាងច្រើនសម្រាប់ទាំងវិស័យទេសចរណ៍នៅក្នុងខេត្ត ក៏ជាប្រយោជន៍សម្រាប់ប្រជាជនដែលអាស្រ័យផលនៅតាមសហគមន៍ផងដែរ។

នៅក្នុងកិច្ចប្រជុំមួយនេះ លោកក៏បានលើកឡើងពីការពិគ្រោះយោបល់លើសំណើអភិវឌ្ឍន៍អេកូទេសចរណ៍តាមបែបសហគមន៍ និងការសាងសង់ផ្ទះស្នាក់ របស់សហគមន៍ការពារស្រះជម្រកត្រីធម្មជាតិត្រពាំងព្រិះ ដែលមានជំនួយបច្ចេកទេស និងថវិកា ពីអង្គការActionAid International Cambodia ស្ថិតនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិលផងដែរ។

កិច្ចប្រជុំនេះ បានពិភាក្សាទៅលើលិខិតបទដ្ឋានគតិយុត្ត នៃការបង្កើតសហគមន៍ ការកំណត់ទីតាំងគម្រោង គម្រោងផែនការសកម្មភាព និងថវិការបស់គម្រោង។ ជាមួយគ្នានេះ ក៏បានលើកទិសដៅអនុវត្តបន្តដោយតម្រូវឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវសិក្សាលក្ខខណ្ឌច្បាប់ឲ្យបានច្បាស់លាស់ស្តីពីការបង្កើតសហគមន៍ការពារស្រះជម្រកត្រីធម្មជាតិត្រពាំងព្រិះ ហើយធ្វើរបាយការណ៍មករដ្ឋបាលខេត្ត ក្នុងដំណាច់ខែវិច្ឆិកានេះ។

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

មតិយោបល់