• 2021-01-28 01:02:52
  • ព័ត៌មាន

ជញ្ជាំងប្រាសាទដូនតាបង្ហាញថា សត្វក្រៀល មាននៅដែនដីកម្ពុរដ្ឋយូរលង់ណាស់ហើយ

  • 2021-01-28 01:02:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​បក្សី​​មួយ​ប្រភេទ​ខ្មែរ​ហៅ​ថា​​សត្វ​ក្រៀល ឬ​បក​តាម​ភាសា​ចិន​ថា​ ​កុក​ទេព (Sarus Crane)​​ គឺជា​អំបូរ​កុក​ដែល​មាន​មាឌ​ធំ​ហើយ​ខ្ពស់​ជាង​គេ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រែក​សត្វ​ក្រៀល ក៏​ពីរោះ​ណាស់​នៅ​ពេល​ដែល​វា​ស្រែក​ច្រៀង​រាំ​។​ ក្រៀល ជា​សត្វ​បក្សី​ដែល​មាន​ស្វាមីភក្តិ​ចំពោះ​គូ​ស្នេហ៍ និង​​មាន​ញាណ​ពិសេស មិន​សូវ​ជា​សុី​សាច់​ជា​អាហារ សុី​ដែរ​តែ​ស៊ី​​តិចតួច ភាគ​ច្រើន​សុី​តែ​មើម​ថ្លុង និង​រុក្ខជាតិ​តូចៗ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សត្វ​ក្រៀល មាន​ប្រវត្តិ​ក្នុង​ទេវ​កឋា ព្រហ្មញ្ញ​សាសនា ព្រះពុទ្ធសាសនា ហើយ​ក៏​មាន​ចារ​ឆ្លាក់​ទុក​តាម​ប្រាសាទ​បុរាណ​ខ្មែរ​យើង ដូច​ជា​ប្រាសាទ​បាយ័ន​ជា​ដើម​ ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​វត្តមាន​ សត្វ​បក្សី​ប្រភេទ​នេះ​លើ​ដែនដី​សុវណ្ណភូមិ​ មាន​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ​​រហូត​ដូនតា​ខ្មែរ​ ផ្ញើ​រូប​របស់​វា​លើ​ថ្ម​សិលា​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមក្រសួងបរិស្ថានបញ្ជាក់ថា បក្សី​នេះ​រស់នៅ​តែ​ ប៉ុន្មាន​ខេត្ត​ប៉ុណ្ណោះ​ គឺ​នៅ​ខេត្ត​ព្រះវិហារ​ ដែន​ជម្រក​សត្វ​ព្រៃ​គូ​លែន-ព្រហ្ម​ទេព, នៅ​បន្ទាយមានជ័យ​ តំបន់ការពារទេសភាពអាងត្រពាំងថ្ម​, នៅ​តំបន់​អភិរក្ស​សត្វ​ក្រៀល​អន្លង់​ព្រីង ខេត្ត​កំពត និង​តាកែវ។ វា​ជា​សត្វ ចុះ​ក្នុង​បញ្ជី​ក្រហម​ជា​សត្វ​ដែល​ជិត​ផុត​ពូជ​លើ​ពិភពលោក​។ សត្វ​ក្រៀល ឬ​កុក​ទេព​ចាប់​ផ្តើម​បង្ក​កំណើត​នៅ​ដើម​រដូវវស្សា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកវា​បាន​ចាប់ផ្តើម​បំបែក​គ្នា​ជា​គូ ឬ​គ្រួសារ ចំនួន​ពី​២​ក្បាល ទៅ​៣​ក្បាល​ដើម្បី​បង្ក​កំណើត។ រយៈ​ពេល​ពី​ខែ​ឧសភា ដល់​ខែតុលា ជា​រដូវ​ពង​កូន​របស់​ពពួក​សត្វ​នេះ នៅតាមវាលស្មៅធំៗ។ កុក​ក្រៀល ឬ​កុក​ទេព អាច​ពង​កូន​បាន​១​ ឬ២​ប៉ុណ្ណោះ​ក្នុង​មួយ​រដូវ​កាល ឬ​ក្នុង​មួយឆ្នាំ។ សត្វ​មេ​អាច​ក្រាប​ពង​រវាង​៤ទៅ៥​សប្តាហ៍​ទើប​អាច​ឱ្យ​កូន​នោះ​ញាស់​បាន​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ សៀនហួរ

មតិយោបល់