• 2021-02-04 02:29:44
  • ព័ត៌មាន

ត្រៀមបញ្ចូលថ្មឲ្យពេញទៅ តំបន់ជាច្រើនក្នុងក្រុងភ្នំពេញ ដាច់ភ្លើងច្រើនថ្ងៃជាប់គ្នា

  • 2021-02-04 02:29:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ពីការជួសជុលផ្លាស់ប្តូតម្លើងបរិក្ខានានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់កាដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី៤ ខែកុម្ភៈ​ ដល់ថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០២១ នៅតំបន់មួយចំនួនមានការដាច់ភ្លើងទៅតាមពេលវេលា និងទីកន្លែង ។

ក្នុងនោះដែរ ខាងអគ្គិសនីកម្ពុជា បានបន្ថែមទៀតថា ទោះជាមានការខិតខំមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ទាំងនេះក៏ដោយ ក៏មានការរអាក់រអួលខ្លះៗជៀសមិនផុតដែរ ។

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោមនេះ​ ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់