• 2021-08-12 02:26:15
  • ព័ត៌មាន

ក្រុមបាតុករថៃរាប់ពាន់នាក់ បង្កការភ្ញាក់ផ្អើលម្តងទៀត នៅវិមានជ័យជំនះ យប់មិញនេះ

  • 2021-08-12 02:26:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រមូលផ្តុំ ដោយក្រុមបាតុកររាប់ពាន់នាក់ ត្រូវបានបន្តកើតឡើងម្តងទៀត នៅម៉ោង៧យប់មិញ នៅវិមានជ័យជំនះ ខណៈដែលប៉ូលិសបិទជិត ផ្លូវបំបែកឌិនដាង (Din Daeng)។ នេះបើតាមប្រភពព័ត៌មានពី Bangkok Post នាថ្ងៃទី ១១ សីហា ឆ្នាំ២០២១។

ក្រុមបាតុករប្រមាណជា ១០នាក់ ត្រូវបានចាប់ខ្លួន ខណៈពួកគេព្យាយាមសម្រុកចូលតំបន់ហាមឃាត់។ ក្រុមបាតុករទាំងនោះ បានវាយប្រហារប៉ូលិស ម្តងហើយម្តងទៀត ដោយការគប់កាំជ្រួច គ្រាប់បែកកែច្នៃ ដែលធ្វើដោយគ្រាប់បាល់ប៉េងប៉ុង និងការប្រើកាំភ្លើងបាញ់រះ។

បាតុករម្នាក់បាននិយាយចំពោះការប្រមូលផ្តុំនេះថា៖ «ប៉ូលីសមិនមែនជាសត្រូវរបស់យើងទេ សត្រូវពិតរបស់យើងគឺរដ្ឋាភិបាល»។ បាតុកម្មដែលរៀបចំឡើងដោយ ក្រុមថាលហ្វា បានចាប់ផ្តើមនៅម៉ោង ៣ រសៀលនៅវិមានឯករាជ្យ នាថ្ងៃទី ១១ សីហា ម្សិលមិញនេះ ដោយមេដឹកនាំការធ្វើបាតុកម្ម ថាលូហ្វា បានបង្ហោះលើហ្វេប៊ុករបស់ខ្លួនថា វាគឺជាបាតុកម្មប្រឆាំងរដ្ឋាភិបាលលើកទី ២ របស់ទីក្រុងបាងកកក្នុងរយៈពេលពីរថ្ងៃនេះ។

ការផ្ទុះឡើងនូវសកម្មភាពប្រមូលផ្តុំ ដែលមានទាំងសកម្មភាពបាញ់បោះទាំងនោះ បានកើតឡើង ក៏ព្រោះតែការទាមទារឲ្យនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ព្រោះតែលោកគ្មានសមត្ថភាពគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងបង្កឲ្យមនុស្សជាច្រើននាក់បានស្លាប់ដោយសារតែជំងឺនេះ ៕

ប្រភព៖ Bangkokpost ប្រែសម្រួល ៖ Lady

មតិយោបល់