• 2021-09-30 04:47:09
  • ព័ត៌មាន

សត្វគោមួយក្បាល នៅបង់ក្លាដេស ជាប់ឈ្មោះក្នុងបញ្ជី Guinness ជាគោតឿបំផុតនៅលើពិភពលោក

  • 2021-09-30 04:47:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វគោមួយក្បាលនៅក្នុងប្រទេស បង់ក្លាដេស បានជាប់ចំណាត់ថ្នាក់ជាសត្វគោដែលតឿបំផុតនៅលើ ពិភពលោក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១។

Rani ជាឈ្មោះសត្វគោ ដែលតឿបំផុតនៅលើពិភពលោក មានកម្ពស់ត្រឹមតែ ៥០,៨ សង់ទីម៉ែត្រ ប៉ុណ្ណោះ។ គោញីមួយនេះ ត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងបំផុតនៅលើបណ្តាញសង្គម ដោយសារតែកម្ពស់ដ៏សែនទាបរបស់វា។ ចំណែកនៅឯប្រទេសបង់ក្លាដេស ឯណោះវិញ មនុស្សរាប់ពាន់នាក់ បាននាំគ្នាសម្រុកទៅកាន់កសិដ្ឋាន របស់សត្វគោ Rani ដើម្បីចង់ឃើញផ្ទាល់អំពីកម្ពស់របស់សត្វគោមួយក្បាលនេះ។

យ៉ាងណាមិញ បន្ទាប់ពីម្ចាស់របស់សត្វគោខាងលើ ដាក់ពាក្យស្នើសុំទៅកាន់ Guinness World Records ដើម្បីទទួលស្គាល់ Rani ជាសត្វគោដែលតឿបំផុតនៅលើលោក គោតឿមួយក្បាលនេះក៏បានបាត់បង់ជីវិតទៅ។ បន្ទាប់មកទៀត លោក Kazi Mohammad Abu Sufian បានប្រាប់អ្នកសារព័ត៌មានថា លោកទទួលបានអុីម៊ែល ពី Guinness World Records អំពីការព្រមទទួលស្គាល់ សត្វគោរបស់លោក ជាគោដែលតឿបំផុតនៅលើពិភពលោក៕

ប្រភព៖ Bangkokpost ប្រែសម្រួល ៖ សង្ហា

មតិយោបល់