• 2021-11-26 03:45:00
  • ព័ត៌មាន

រឿងពិតចេតិយចំណាស់បែកបាក់មួយនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាCDC

  • 2021-11-26 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមពិតចេតិយបុរាណដែលស្ថិតនៅក្នុងបរិវេណក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នោះគឺជាចេតិយររបស់ជនជាតិបារាំងម្នាក់ឈ្មោះ ហ្សង់ អ៊ែលដឺរេម៉ុង (Jean L. de Raymond) ដែលបានត្រូវគេធ្វើឃាតកាលពីឆ្នាំ១៩៥១។

ចេតិយជនជាតិបារាំងលោក ហ្សង់ អ៊ែលដឺរេម៉ុង

បើយោងតាមសៀវភៅ «មគ្គុទេសក៍ស្ថាបត្យកម្មក្រុងភ្នំពេញ» របស់ ម៉ូរិត្យ ហ៊ែននីង និងវ៉ាល់ទ័រ កូឌីទែក បានសសេរថា ចេតិយដែលស្ថិតក្នុងក្រុមប្រឹក្សាអភិវឌ្ឃន៍កម្ពុជា(CDC) នោះគឺជាចេតិយ លោក ហ្សង់ អ៊ែលដឺរេម៉ុង ដែលជាស្នងការចុងក្រោយបារាំងប្រចាំនៅប្រទេសកម្ពុជាអំឡុងឆ្នាំ១៩៤៩។ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩៥១ គឺប្រមាណ២ឆ្នំាមុនកម្ពុជាទទួលបានឯករាជ្យពីបារាំង លោក ហ្សង់ អ៊ែលដឺរេម៉ុង ត្រូវបានគេធ្វើឃាតក្រោយពិសាអាហារថ្ងៃត្រង់រួច ឃាត់ករនោះគឺជាអ្នកបម្រើជនជាតិវៀតណាមម្នាក់នៅសណ្ឋាគារ ហូតែលឌុយកុមមីសសារីយែត (Hotel du Commissariat) ដែលជាអគារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបច្ចុប្បន្ន។ នៅឆ្នាំដដែលគេក៏សម្រេចកសាងចេតិយឲ្យលោក ហ្សង់ អ៊ែលដឺរេម៉ុង នៅជាប់ខ្លោងទ្វាខាងស្តាំងផ្លូវចូលCDCរហូតដល់សព្វថ្ងៃនេះ។ ។ គិតត្រឹមឆ្នាំ២០២១នេះចេតិយនេះមានអាយុកាល៧០ឆ្នាំហើយ។

ចេតិយនេះមានទីតាំងនៅភាគឥសាន្តនៃរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ស្ថិតក្នុងបរិវេណអគារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាCDC នៅជុុះវិញចេតិយនេះមានដើមជ្រែខ្ពស់ៗដុះព័ទ្ធជុំវិញ។ ចេតិយនេះសាងពីឥដ្ឋ និងស៊ីម៉ង់ស៍ កំពូលមានផ្កាឈូកមួយធំនៅពីលើ នៅផ្នែកខ្លះមានសភាពពុកផុយប្រះបែក ចេតិយនេះមានទម្រង់ប្រហាក់ប្រហែលគ្នាទៅនឹងចេតិយនៅជុំវិញវត្តភ្នំដែរ៕

អត្ថបទ៖ យ៉ន សូវៀត

មតិយោបល់