• 2021-11-29 08:52:43
  • ព័ត៌មាន

អភិបាលខេត្តកំពត មិនឲ្យយកថ្លៃភាស៊ី ចំពោះពលរដ្ឋវ័យចំណាស់ និងអ្នកលក់តាមកញ្ច្រែងល្អីតូចៗទេ

  • 2021-11-29 08:52:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានណែនាំដល់អ្នកគ្រប់គ្រងផ្សារ និងអាជ្ញាធរស្រុក ស្ថិតក្នុងផ្សារជុំគីរី ភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត មិនត្រូវយកថ្លៃភាស៊ីតម្លៃលើសយប់ទៅបន្ទុកឬ ចំពោះប្រជាពលរដ្ឋដែលមានវ័យចំណាស់ និងបងប្អូនប្រជាពលរដ្ឋដែលដាក់លក់តាមកញ្ច្រែង ល្អី តូចៗនោះទេ ហើយត្រូវធ្វើយ៉ាងណាសម្រួលទីតាំងឱ្យពួកគាត់លក់ដូរបានល្អប្រសើរផងដែរ។ នេះបើតាមការផ្សាយលើកទំព័រហ្វេសប៊ុក បេះដូងកំពត នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ។

អ្នកគ្រប់គ្រងផ្សារ និងអាជ្ញាធរ ត្រូវធ្វើយ៉ាងណារក្សាការពារសន្តិសុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរឱ្យបានល្អ ដើម្បីជៀសវាងការបាត់បង់នូវទ្រព្យសម្បត្តិ ឬធ្វើឱ្យមានគ្រោះថ្នាក់ផ្សេងៗ បង្ករឱ្យមានភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអាជីវករ។ ពិសេសត្រូវរៀបចំប្រព័ន្ធខ្សែភ្លើងដែលមានភាពរញ៉េរញ៉ៃកាត់ពីខាងលើដំបូលផ្សារឱ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាពឱ្យបានល្អឆាប់បំផុត ជៀសវាងនាំឲ្យកើតឡើងនូវអគ្គិភ័យនៅក្នុងផ្សារ។

ឯកឧត្តមអភិបាល ថ្លែងយ៉ាងដូចនេះ នាឳកាស ឯកឧត្តមបានធ្វើដំណើរចុះសំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូនកូនក្មួយ ដែលបានមកពិនិត្យផ្ទៃពោះ និងបានសម្រាលកូន នៅមណ្ឌលសុខភាព ត្រពាំងរាំង និងបានបន្តជួបសំណេះសំណាល ជាមួយអាជីវករក្នុងផ្សារជុំគីរី ស្ថិតក្នុងភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត ៕

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន

មតិយោបល់