• 2022-01-08 07:27:33
  • ព័ត៌មាន

សំណាង​អ្នក​ខេត្ត​ក្រចេះ​ហើយ យឹម តាស្រង់ ប្រកាស​ឧបត្ថម្ភ​យុវជន​ខេត្ត​ក្រចេះ​រៀន​ជំនាញ ៥០នាក់

  • 2022-01-08 07:27:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនិពន្ធ យឹម តាស្រង់ នៅ​ប៉ុន្មាន​នាទី​មុន​នេះ បាន​ប្រកាស​ផ្ដល់​ការ​ឧត្តម្ភ​ដល់​ប្អូន​ៗ​សិស្សានុសិស្ស​ប្រឡប់ចប់បាក់​ឌុប​មក​ពី​ខេត្ត​ក្រចេះ ឲ្យ​សិក្សា​ជំនាញ​ដោយ​ឥត​គិត​ថ្លៃ​ចំនួន ៥០ នាក់ ព្រម​ជាមួយ​ការ​ឧបត្ថម្ភ​លើ​ការ​ស្នាក់​នៅ​ថែម​ទៀត។

រូប​តំណាង

“ខ្ញុំបាទ យឹម តាស្រង់ សូមជម្រាបដំណឹងដល់បងប្អូនសិស្សនិស្សិត« ក្រីក្រ» ទាំងពីរភេទមកពី «ខេត្តក្រចេះ» ដែលជាប់ឬធ្លាក់បាក់ឌុបសម្រាប់ឆ្នាំសិក្សាថ្មីនេះដែលមានបំណងត្រូវបន្តការសិក្សានៅភ្នំពេញ ឬកំពុងសិក្សានៅភ្នំពេញស្រាប់ឱ្យបានជ្រាបថា៖ ឆ្នាំនេះខ្ញុំបាទមានលទ្ធភាពបន្តិចបន្តួចសម្រាប់សិស្សនិស្សិតចំនួន៥០នាក់”។

ការ​ផ្តល់ជូនដូចជា៖ -ផ្តល់​កន្លែង​ឱ្យ​ស្នាក់​នៅ -ទទួលបានឱកាសរៀនសូត្រជំនាញពីក្រុមហ៊ុនធំៗដោយផ្ទាល់ និងទទួលបានប្រាក់ខែ -មានឱកាសទទួលបានការសិក្សាបន្ថែមនៅក្រៅប្រទេស & ការងារ។

ជំនួយ​ឧបត្ថម្ភ​ខាង​ផ្នែក​អប់រំ​លើក​ដំបូង​នេះ​ពី​អ្នកនិពន្ធ​ផលិតកម្ម Galaxy Navatra ផ្ដល់​ជូន​យុវជន​ទាំង​ពីរ ប៉ុន្តែ​សម្រាប់​តែ​អ្នក​មក​ពី​ខេត្ត​ក្រចេះ​ប៉ុណ្ណោះ។ “សូមអភ័យទោសសម្រាប់បណ្តាខេត្តផ្សេង​ទៀត ដោយសារឆ្នាំនេះខ្ញុំជ្រើសតែអ្នក«ខេត្តក្រចេះ» ព្រោះខ្ញុំចង់មានអនុស្សាវរីយ៍ជាមួយខេត្តកំណើត"។

អ្នកនិពន្ធ​រូប​នេះ បញ្ជាក់​ថា ប្អូន​សិស្ស និស្សិត​ជា​អ្នក​ខេត្ត​ក្រចេះ ដែល​កំពុង​សិក្សា​នៅ​ភ្នំពេញស្រាប់ ឬ​អ្នក​ដែល​បំណង​ឡើង​មក​បន្ត​ការ​សិក្សា​នៅ​ភ្នំពេញ​ខាង​មុខ​​ ទាំង​អ្នក​ជាប់ ឬ​ធ្លាក់​បាក់​ឌុប​ក្ដី ក្នុង​ចំនួន​ដូច​បាន​កំណត់ គឺ​អាច​ស្នើ​សុំ​ការ​ឧបត្ថម្ភ​នេះ​បាន ហើយ​ថា ការ​ផ្ដល់​ជូន​នេះ​មិន​ប៉ះពាល់​ដល់​ការ​សិក្សា​ថ្នាក់​មហាវិទ្យា​ប្អូន​ៗ​នោះ​ទេ។

រូបតំណាង(រូបភាព៖ក្រសួង​អប់រំ)

"និយាយ​ទៅ គឺ​ពួក​គាត់​​អាច​សិក្សា​លើ​មុខ​វិជ្ជា​របស់​គាត់​នៅ​សាលា​ធម្មតា តែ​ពេល​ទំនេរ គាត់​អាច​មក​រៀន​ជំនាញ​ជាមួយ​ខាង​យើង​បាន ហើយ​ខ្ញុំ​នឹង​រៀប​​ចំ​ផ្ទះ​សម្រាប់​ស្នាក់​នៅ​ចំនួន​២​សម្រាប់​ពួក​គាត់"។

អាស្រ័យ​ហេតុ​នេះ សម្រាប់​ ប្អូន​ៗ​មក​ពី​ខេត្តក្រចេះ ដែល​មាន​បំណង​ទទួល​យក​ការ​ឧបត្ថម្ភ​នេះ ប្រញាប់​ទំនាក់ទំនងមកកាន់ Telegram លេខ016354995ឱ្យបានមុនថ្ងៃទី១២ ខែ០១ ឆ្នាំ ២០២២នេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់