• 2022-04-06 02:22:48
  • ព័ត៌មាន

ត្រៀមសប្បាយឲ្យអស់ដៃ! សង្ក្រាន្ត​បាត់ដំបងឆ្នាំនេះ រៀបចំកាន់តែធំ ដល់ទៅ៣ទីតាំងមិនធ្លាប់មាន

  • 2022-04-06 02:22:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីអាក់ខានមិនបានប្រារព្ធសង្រ្កាន្តបាត់ដំបងអស់រយ:ពេល២ឆ្នាំដោយសារតែការរីករាលដាលនៃវីរុសកូវីដ១៩ នៅឆ្នាំនេះ រដ្ឋបាលខេត្តបាត់ដំបងបានសម្រេច រៀបចំសង្ក្រាន្តឲ្យកាន់​តែធំ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពស. ២៥៦៦ គ.ស. ២០២២ ខាងមុខនេះ។

តាម​ការ​ជូនដំណឹងរបស់រដ្ឋបាល​ខេត្ត “សង្ក្រាន្តឆ្នាំថ្មី ឆ្នាំ២០២២” នៅក្រុងបាត់ដំបង ខេត្តបាត់ដំបងរួមមាន កម្មវិធីកម្សាន្តសប្បាយ លេងល្បែងប្រជាប្រិយ ការប្រគុំតន្ត្រី សំដែងសិល្បៈ និងរាំកម្សាន្ត ដែល​នឹង​ប្រព្រឹត្តទៅរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែ មេសា ឆ្នាំ២០២២ និង​មានចំនួនរហូតដល់ទៅ៣ទីតាំងធំៗ ដូចខាងក្រោម៖

ទីតាំងទី១៖ បរិវេណខាងក្នុងសាលាខេត្តបាត់ដំបង រួមទាំងក្នុងអាគារសាលាខេត្តចាស់ (សារមន្ទីរប្រវត្តិសាស្ត្រខេត្ត)

ទីតាំងទី២ ៖ បរិវេណខាងមុខសាលាខេត្តបាត់ដំបង រហូតដល់ស្ពានថ្មចាស់ និងស្ពាន១៣មករា

ទីតាំងទី៣៖ បរិវេណសួននាគសន្តិភាព និងក្រៅពីនោះក៏មានការប្រគុំតន្រ្តីសម័យនៅសួនដើមពោធិ៍ព្រឹក្ស។

យ៉ាងណាមិញ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន អធិកអធម រក្សាបាននូវប្រពៃណីទំនៀមទម្លាប់ដ៏ល្អប្រសើររបស់ជាតិ និងទប់ស្កាត់បាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មីប្រភេទ អូមីក្រុង រដ្ឋបាលខេត្តបាត់ដំបង សូមណែនាំឱ្យប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ដែលចូលរួមក្នុងកម្មវិធីនេះ ត្រូវអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល និងវិធានការ “៣ការពារ និង៣កុំ” របស់ សម្តេចតេជោនាយករដ្ឋមន្តី ដូចជាការពាក់ម៉ាស់ ការលាងដៃជាមួយអាល់កុល ឬ ដែលសម្លាប់មេរោគ និងការរក្សាគម្លាតសុវត្ថិភាពបុគ្គល-សង្គម។

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់