- 2022-05-20 11:38:40
- ព័ត៌មាន
កម្ពុជា នឹងចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ចាប់ពីថ្ងៃទី៩ ខែក្រោយហើយ
- 2022-05-20 11:38:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា នឹងចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ចាប់ពីថ្ងៃទី៩ ខែក្រោយហើយ
ចន្លោះមិនឃើញ
កម្ពុជានឹងចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២តទៅ នេះបើយោងតាមសារពិសេសសម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។
អ្នកដែលអាចចាក់វាក់សាំងដូសទី៥នេះ គឺចំពោះអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៤ រួចរាល់ ហើយមានគម្លាតយ៉ាងតិចបំផុត៣ខែ បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៤ ទើបអាចទៅទទួលការចាក់វ៉ាក់សាំងដូសទី៥នេះ ជាពិសេសគឺចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីអង្គការជាតិ អន្តរជាតិ បុគ្គលិកស្ថានទូត សិល្បករ សិល្បការី និងអ្នកកាសែត។
សម្ដេចក៏នៅតែបន្តអំពាវនាវឲ្យបងប្អូនទាំងអស់មកបន្តទទួលយកវ៉ាក់សាំងកូវីដ-១៩ ជាពិសេសអ្នកដែលទទួលបានការចាក់វ៉ាក់សាំង២ដូសរួចរាល់ មកបន្តទទួលការវ៉ាក់សាំងដូសទី៣ បន្តបន្ទាប់។
នៅក្នុងថ្ងៃនេះកម្ពុជាក៏មិនបានរកឃើញអ្នកឆ្លងកូវីដ-១៩ផងដែរ ដែលនេះកម្ពុជាមិនបានរកឃើញអ្នកឆ្លងកូវីដ-១៩បែបនេះ១៤ថ្ងៃជាប់គ្នាហើយ ៕