• 2018-01-21 07:46:33
  • សេដ្ឋកិច្ច

ពី​ភូមិ​លើ​ចំណោត​ភ្នំ​ដ៏​គ្រោះថ្នាក់ ក្លាយ​ជា​កន្លែង​ទេសចរណ៍​ដ៏​ទាក់ទាញ

  • 2018-01-21 07:46:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភូមិមួយ​ដែល​ស្ថិតនៅ​លើ​ចំណោត​ភ្នំ​ ត្រូវ​បាន​រដ្ឋាភិបាល​ចិន​បោះលុយ​ជាង ៩៨ លាន​ដុល្លារ​អាមេរិក ដើម្បី​កែប្រែ​ពី​ភូមិក្រីក្រ ទៅ​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយរបស់​សារព័ត៌មាន The South China Morning Post។ ​

​ភូមិ​នេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​មនុស្ស​ជា​ច្រើន​នៅ​លើ​ពិភពលោក កាល​ពី​ឆ្នាំ ២០១៦ បន្ទាប់​ពី​រូបថតបង្ហាញ​ពី​ក្មេងៗ​សិស្ស​សាលា​អាយុ ៦ ឆ្នាំ​បាន​ធ្វើ​ដំណើរ​កាត់​តាម​ជណ្តើរវល្លិ​ប្រហែល ៨០០ ម៉ែត្រ​ឡើង​​តាម​ច្រាំង​ថ្ម​ដ៏​គ្រោះ​ថ្នាក់​ទៅ និង ត្រលប់​មក​ពី​សាលា​រៀន​វិញ ត្រូវ​បាន​បង្ហោះ​​លើ​បណ្តាញ​​អ៊ិនធើណិត​។

បន្ទាប់​ពី​រូប​ថតទាំង​នោះ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ រដ្ឋាភិបាលចិន​ក៏​បាន​​ធ្វើ​ជណ្តើរ​ដែក​ ២ ៥០​០ កាំ​ចំណាយ​ទឹកប្រាក់ ១៥៦ ០០០ ដុល្លារ ដើម្បី​ឲ្យ​ពួកគេ​បាន​ធ្វើ​ដំណើរ​ស្រួល​ជាង​មុន។ ភូមិ​នេះ​ស្ថិត​នៅ​ក្នុង​ខេត្ត​ស៊ីឈួន (អតីត​ទឹក​ដី​លីវ ប៉ី ក្នុង​រឿង​សាមកុក) ជា​ខេត្ត​ក្រីក្រ​មួយ​របស់​ប្រទេស​ចិន ដែល​មាន​លក្ខណៈ​ភូមិសាស្រ្ត​សម្បូរ​ទៅ​ដោយ​ជ្រលង​ភ្នំ៕

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់