• 2018-05-04 02:18:17
  • ព័ត៌មាន

ថ្មីចែស! បុរសចិនមកងូតទឹកសមុទ្រលេង រួចចាប់ផ្សោតដឹកទៅផ្ទះធ្វើមិនដឹង (មានវីដេអូ)

  • 2018-05-04 02:18:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជា​អ្នក​ទេសចរ​ជនជាតិ​ចិន​ម្នាក់ ត្រូវ​គេ​ថត​បាន​ចាប់​លី​សត្វ​ផ្សោត​មួយ​​ក្បាល នៅ​ឆ្នេរ​សមុទ្រ​លើ​កោះ Hailing នៃ​ខេត្ត Guangdong ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី ០១ ខែ ឧសភា ឆ្នាំ ២០១៨ កន្លង​ទៅ​នេះ។

បើ​យោង​តាម​ការ​ស៊ើបអង្កេត​ជំហាន​ដំបូង​ដោយ​ការិយាល័យ​នេសាទ​ក្នុង​តំបន់ បាន​ឲ្យ​ដឹង​ថា ផ្សោត​នោះ​ត្រូវ​រលក​បោក​បក់​មក​ទើរ​លើ​ឆ្នេរ​សមុទ្រ និង​ត្រូវ​គេ​ជឿជាក់​ថា​បាន​ងាប់​បាត់​ទៅ​ហើយ។ គេ​មិន​ទាន់​ដឹង​ច្បាស់​ឡើយ​ថា ហេតុ​អ្វី​បាន​ជា​បុរស​ខាង​លើ​ចាប់​សត្វ​ផ្សោត​នោះ​ទៅ​ផ្ទះ ប៉ុន្តែ​ក្រុម​មន្ត្រី​អាជ្ញាធរ​កំពុង​ស្វែង​រក​បុរស​នេះ។

សន្តិសុខ​ម្នាក់​ដែល​ធ្វើ​ការ​ក្បែរ​ឆ្នេរ​សមុទ្រ​ខាង​លើ បាន​ប្រាប់​ថា មាន​អ្នក​ស្រុក និង​អ្នក​ទេសចរ​ជា​ច្រើន​ចោមរោម​មើល​ផ្សោត​នោះ ប៉ុន្តែ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ខាង​លើ បាន​ដើរ​មក រួច​ក៏​ចាប់​លី​វា​យក​ដាក់​ឡាន និង​បើក​ចេញ​ទៅ​បាត់​តែម្ដង។

យោង​ទៅ​តាម​ច្បាប់​ការពារ​សត្វ​ព្រៃ​របស់​ចិន សត្វ​ផ្សោត ជា​ប្រភេទ​សត្វ​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ការពារ។ ប្រជាពលរដ្ឋ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាប់ , សម្លាប់ ឬ រក្សា​ទុក​សត្វ​ប្រភេទ​នេះ​ឡើយ បើ​ទោះ​បី​ជា​វា​ងាប់​ក៏​ដោយ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់