• 2018-05-07 04:20:16
  • ព័ត៌មាន

មាន​ទៅ​អន់​អី! កាហ្វេ​មក​ពី​មណ្ឌល​គិរី បាន​ពាន​ធំ​នៅ​ស្វីស​ផង អង់គ្លេស​ផង

  • 2018-05-07 04:20:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន MK កាហ្វេ​មណ្ឌលគិរី បាន​ពាន​រង្វាន់​គុណភាព​អន្តរជាតិ ២០១៨ (CENTURY INTERNATIONAL QUALITY ERA AWARD 2018) កាល​ពី​ខែ​មេសា នៅ​ទីក្រុង​ហ្សឺណែវ ស្វីស ស្ដី​ពី​ការ​គ្រប់​គ្រង​សង្វាក់​ផលិតកម្ម ដោយ​មាន​ការ​ចូលរួម​ពី​បណ្ដា​ប្រទេស ១៣២ ។

លើស​ពី​នេះ MK កាហ្វេ​មណ្ឌលគិរី ក៏​ទទួល​បាន​ពាន​រង្វាន់​មកុដ​មាស​អន្តរជាតិ ២០១៧ (International Quality Crown Award 2017) ពី​ចក្រ​ភព​អង់គ្លេស កាល​ពី​ខែ​វិច្ឆិកា ២០១៧ ផង​ដែរ។

លោក យន់ ធន អគ្គនាយក MK កាហ្វេ​មណ្ឌលគិរី

លោក យន់ ធន អគ្គនាយក MK កាហ្វេ​មណ្ឌលគិរី បាន​និយាយ​ថា ស្រប​ពេល​ដែល​ប្រជាជន​គ្រប់​រូប​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ទៅ​លើ​ចំណី​អាហារ ពិសេស​កាហ្វេ​នេះ ការ​ដែល​បាន​ពាន​បន្ថែម អាច​នឹង​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​កាន់​តែ​ខ្លាំង​លើ​ផលិតផល​ប្រកប​ដោយ​គុណភាព គ្មាន​ការ​ក្លែង​បន្លំ និង​ជា​កាហ្វេ​ធម្មជាតិ។

លោក យន់ ធន បាន​បន្ថែម​ថា៖ "សម្រាប់​ខ្ញុំ នេះ​ជា​មោទកភាព​សម្រាប់​កម្ពុជា ពិសេស​ក្រុមហ៊ុន​យើង ហើយ​នេះ​ជា​ការ​ផ្ដល់​ទំនុក​ចិត្ត​យ៉ាង​សំខាន់​ទៅ​ដល់​អតិថិជន ដែល​និយម​ចូលចិត្ត​កាហ្វេ​យើង​នៅ​ទូទាំង​ប្រទេស ក៏​ដូចជា​អតិថិជន​នៅ​ក្រៅ​ប្រទេស​ផង​ដែរ"។

MK កាហ្វេ​មណ្ឌលគិរី ជា​ក្រុមហ៊ុន​ផលិត​កាហ្វេ​ក្នុង​ស្រុក ហើយ​ផលិត និង​ចែកចាយ​កាហ្វេ​ជាច្រើន​ប្រភេទ​ក្នុង​ប្រទេស​កម្ពុជា រួម​ទាំង​នាំ​ចេញ​ទៅ​បរទេស ដូចជា រុស្ស៊ី ថៃ កូរ៉េ ជប៉ុន ចិន អូទ្រីស អាល្លឺម៉ង់ អាមេរិក និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត៕

ដោយ៖​ វិទូ

មតិយោបល់
អត្ថបទពេញនិយម