• 2018-05-10 08:26:11
  • សេដ្ឋកិច្ច

ក្តៅៗ! រដ្ឋមន្រ្តីចេញមុខបកស្រាយការពិត គ្មានទេពាក្យសាំងអ្នកមាន ឬសាំងអ្នកក្រ

  • 2018-05-10 08:26:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​តម្លៃ​ប្រេង​ឥន្ធនៈ​បាន​ឡើង​ថ្លៃ និង​មាន​ផ្ទុះ​ការ​រិះគន់​តាម​បណ្ដាញ​សង្គម​យក្ស Facebook និង​ការ​យក​មក​ជជែក​តៗ​គ្នា មិន​ដាច់​ពី​មាត់ អំពី​ពាក្យ​ថា​ សាំង​អ្នកមាន​ និង​សាំង​អ្នកក្រ​ ផង​នោះ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បាន​ចេញ​មុខ​បកស្រាយ​ការពិតហើយ។

ឯក​ឧត្ដម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រី ​ក្រសួង​ពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​ថា គ្មាន​ទេ​ពាក្យ​សាំង​អ្នកមាន ឬ​សាំង​អ្នកក្រ ឬ​ចេតនា​បែងចែក​វណ្ណៈ​សង្គម។

ឯក​ឧត្ដម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រី ​ក្រសួង​ពាណិជ្ជកម្ម (រូបថតពី Facebook)

ការ​ពិត​លោក​បាន​បក​ស្រាយ​ថា សាំង​ស៊ុប​ពែ គឺ​សំដៅ​ដល់​ការ​និយម​ប្រើ​ សម្រាប់​អ្នកមាន​ឡាន​ទំនើប ឬ​ជីវភាព​ធូរធារ និង​ភាគ​ច្រើន​ ជិះ​ឡាន​មាន​តម្លៃ​ថ្លៃ ដូច្នេះ​គេ​ត្រូវ​ការ​ចាក់​សាំង​ស៊ុ​ប​ពែ ឱ្យ​ត្រូវ​នឹង​ស៊េរី​ឡាន

ចំណែក សាំង​អ្នកក្រ គឺសាំងធម្មតា គឺ​ចង់​មាន​ន័យថា សាំង​មាន​តម្លៃ​ថោក​ជាង​សាំង​ស៊ុប​ពែ ដែល​ភាគ​ច្រើន​ពលរដ្ឋ​ ដែល​មាន​ជីវភាព មិន​សូវ​ធូរធារ ហើយ​ភាគ​ច្រើន​ជិះ​ម៉ូតូ និង​ឡាន​ធម្មតា និយម​សាំង​ធម្មតា​ដែរ

អត្ថបទ៖ ពៅ រក្សា

មតិយោបល់