- 2018-05-11 06:39:56
- ព័ត៌មាន
ថៃនាំល្ខោនខោល ទៅផ្សព្វផ្សាយដល់តំបន់ប្រវត្តិសាស្រ្តអ៊ីតាលី និងប្រទេសធំៗជាច្រើន
- 2018-05-11 06:39:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃនាំល្ខោនខោល ទៅផ្សព្វផ្សាយដល់តំបន់ប្រវត្តិសាស្រ្តអ៊ីតាលី និងប្រទេសធំៗជាច្រើន
ចន្លោះមិនឃើញ
ក្រសួងការបរទេស និងក្រសួងវប្បធម៌ថៃ បានសហការគ្នាក្នុងការពាំនាំល្ខោនខោលទៅសម្ដែងដល់ទឹកដីប្រទេសអ៊ីតាលី នៅក្នុងកម្មវិធីមួយឈ្មោះថា "Cultural Roadshow in Europe 2018" កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ។
ការសម្ដែងល្ខោនខោលរបស់ថៃ ធ្វើឡើងនៅចំពីមុខពហុកីឡដ្ឋានបុរាណ Colosseum ដែលជា១នៅក្នុងចំណោមអច្ឆរិយវត្ថុទាំង៧លើពិភពលោក។
កម្មវិធីរបស់ថៃ "Cultural Roadshow in Europe 2018" នឹងបន្តដំណើរការរហូតដល់ថ្ងៃទី២៧ ខែឧសភាខាងមុខ នៅក្នុងបណ្ដាប្រទេសធំៗមួយចំនួនដូចជា អ៊ីតាលី ព័រទុយហ្គាល់ អេស្ប៉ាញ អូស្ត្រាលី អាល្លឺម៉ង់ និងបែលហ្សិក៕
ចុចអាន៖