• 2018-05-12 04:41:02
  • ព័ត៌មាន

រដ្ឋមន្រ្តីវៀតណាម ស្នើដាក់កំហិតម៉ោងលក់គ្រឿងស្រវឹង

  • 2018-05-12 04:41:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សុខាភិបាល​វៀតណាម កំពុង​ប្រមូល​មតិ​លើ​សំណើ ហាមឃាត់​ការ​លក់​គ្រឿង​ស្រវឹង​ក្នុង​អំឡុង​ពេល​ជាក់លាក់​ណា​មួយ ក្នុង​គោលបំណង​កាត់បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​លើ​សង្គម។

នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការ​បង្ការ​ផល​ប៉ះពាល់​នៃ​ការ​សេព​គ្រឿងស្រវឹង ក្រសួង​សុខាភិបាល​វៀតណាម បាន​គូស​បញ្ជាក់​សេណារីយ៉ូ ដែល​អាច​ធ្វើ​ឡើង​ចំនួន ៣ សម្រាប់​ការ​ដាក់​កំហិត​លើ​ការ​លក់​គ្រឿង​ស្រវឹង​ក្នុង​កំឡុង​ពេល​ជាក់លាក់​ណា​មួយ។

សេណារីយ៉ូ​ទី១៖ គ្រឿង​ស្រវឹង​នឹង​ត្រូវ​លក់​ចាប់​ពី​ម៉ោង ១១ ព្រឹក ដល់ ម៉ោង ២ រសៀល និង​ចាប់​ពី ម៉ោង ៥ ល្ងាច ដល់ ១០ យប់​ជា​រៀងរាល់​ថ្ងៃ។ ច្បាប់​នេះ​មិន​អនុវត្ត​ចំពោះ​ស្ថានីយ​អន្តរជាតិ​នៅ​ព្រលានយន្តហោះ​ក្នុង​ស្រុក និង​តាម​តំបន់​លក់​ម្ហូបអាហារ , ការកម្សាន្ត និង​ទេសចរណ៍​ឡើយ។

សេណារីយ៉ូ​ទី២៖ គ្រឿង​ស្រវឹង​នឹង​ត្រូវ​លក់​ចាប់​ពី​ម៉ោង ៦ ព្រឹក ដល់ ម៉ោង ១០ យប់​ជា​រៀង​រាល់​ថ្ងៃ។ ច្បាប់​នេះ​មិន​អនុវត្ត​ចំពោះ​តាម​តំបន់​លក់​ម្ហូប​អាហារ , ការកម្សាន្ត និង​ទេសចរណ៍​ឡើយ។

សេណារីយ៉ូ​ទី៣៖ អាជ្ញាធរ​នៅ​តាម​ទីក្រុង និង​ខេត្ត​និមួយៗ ជា​អ្នក​សម្រេចចិត្ត​លើ​ការ​ហាមឃាត់​របស់​ពួកគេ។

ច្បាប់​បណ្ដោះ​អាសន្ន ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រូវ​បង្ហាញ​ទៅ​រដ្ឋសភា នៅ​ចុង​ឆ្នាំ២០១៨ ហើយ​ច្បាប់​នេះ​នឹង​ត្រូវ​គេ​អនុម័ត ឬ​យ៉ាង​ណា នឹង​ត្រូវ​សម្រេច​នៅ​ដើម​ឆ្នាំ២០១៩។

បើ​យោង​តាម លោក Tran Thi Trang អនុប្រធាន​ផ្នែក​ច្បាប់​នៃ​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​បង្កើត​ឡើង ដោយ​ប្រើ​រយៈពេល​អស់ ១០ ឆ្នាំ។ ក្នុង​កំឡុង​ពេល​នោះ ការ​ទទួលទាន​ស្រាបៀ​នៅ​វៀតណាម បាន​កើន​ឡើង​ពី ២,៧ ពាន់​លាន​លីត្រ ដល់ ៤ ពាន់​លាន​លីត្រ​ក្នុង​មួយ​ឆ្នាំ៕

ចុច​អាន៖

ប្រភព៖ tuoitrenews ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទថ្មី