• 2018-05-17 07:24:03
  • សេដ្ឋកិច្ច

អូតែលនៅវៀតណាម មើលតាមរូបស្អាតឥតខ្ចោះ តែទៅជួបផ្ទាល់ចុកឈាមមិនស្ទើរ

  • 2018-05-17 07:24:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់ បាន​កក់​អូតែល​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​វៀតណាម ដោយ​គិត​ថា​វា​មាន​អាង​ហែល​ទឹក​ធំ​មួយ ប៉ុន្តែ​បាន​ត្រឹម​ចុក​ឈាម និង​អស់សំណើច ពេល​ទៅ​ដល់​កន្លែង​ស្នាក់​នៅ​ផ្ទាល់។

អ្នកស្រី Jenny Kershaw មក​ពី​ទីក្រុង Manchester ប្រទេស​អង់គ្លេស បាន​បង្ហោះ​រូបថត​ចំនួន ២ សន្លឹក​ទៅ​លើ​បណ្ដាញ​សង្គម Twitter ដោយ​បង្ហាញ​ឲ្យ​ឃើញ​ទិដ្ឋភាព​អាង​ទឹក ដែល​ខាង​អូតែល​ថត​ដាក់​លើ​គេហទំព័រ Booking.com និង រូប​របស់​អ្នក​ស្រី​ថត​ផ្ទាល់ រួម​ទាំង​ភ្ជាប់​ជាមួយ​សារ​មួយ​ឃ្លា​ថា «អូតែល​របស់​យើង​នៅ​ក្នុង​ប្រទេស​វៀតណាម... Booking.com និង ការពិត»។

ក្រោយ​ពេល​ឃើញ​រូបថត​នោះ អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ខាង​លើ នាំ​គ្នា​ភ្ញាក់ផ្អើល និង​ផ្ទុះ​សំណើច​គ្រប់គ្នា។ ក្នុង​រយៈ​ពេល ៥ ​ថ្ងៃ វា​មាន​គេ​ចុច​ចែក​រំលែក​បន្ត រហូត​ដល់​ទៅ​ជាង ៧ ម៉ឺន​ដង៕

ទិដ្ឋភាព​អាង​ទឹក ដែល​ខាង​អូតែល​ថត​ដាក់​លើ​គេហទំព័រ Booking.com
រូប​របស់​អ្នក​ស្រី​ Jenny Kershaw ថត​ផ្ទាល់

ចុច​អាន៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់