• 2018-05-24 07:27:19
  • ព័ត៌មាន

ត្រៀម​លុយ​ដើរ​លេង ទាន់តម្លៃ​យន្ត​ហោះ​ទៅ​អឺរ៉ុប​កំពុង​ចុះ​ថោក

  • 2018-05-24 07:27:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះ​ការ​ទិញ​សំបុត្រ​យន្តហោះ​ចាប់​ពី​ថ្ងៃ​នេះ ដល់​ថ្ងៃ​ទី១២ មិថុនា ទៅ​ប្រទេស​តំបន់​អឺរ៉ុប​ជាច្រើន​ដូចជា ទីក្រុង​ប៉ារីស ទីក្រុង​ឡុងដ៍ ទីក្រុង​រ៉ូម​ជាដើម តាម​ក្រុមហ៊ុន Emirates នឹង​មាន​តម្លៃ​ថោក​ជាង​ធម្មតា សម្រាប់​ការ​ធ្វើ​ដំណើរ​មាន​គ្នា​ក្រោម ៩នាក់ និង​ហោះហើរ​ពី​ថ្ងៃ​ទី២៩ ឧសភា ដល់ ៣១ មិថុនា។

ក្រៅ​ពី​ក្រុង​សំខាន់ៗ​ខាង​លើ Emirates ក៏​មាន​ទិសដៅ​ផ្សេង​ទៀត សរុប ៣៩ ដែល​អ្នក​អាច​ធ្វើ​ដំណើរ​ទៅ​បាន ពិសេស​អ្នក​ក៏​អាច​ផ្លាស់​ប្ដូរ​ទិសដៅ​បាន​ដែរ។ ឧទាហរណ៍ អ្នក​ចុះ​នៅ​ទីក្រុង​មួយ​ក្នុង​ប្រទេស​បារាំង អ៊ីចឹង​អ្នក​គ្រាន់​តែ​កក់​សំបុត្រ​រទេះ​ភ្លើង​ទៅ​ទីក្រុង​មួយ​ណា​ដែល​អ្នក​ចង់​ទៅ​បន្ទាប់ អ្នក​នឹង​អាច​ឡើង​យន្តហោះ​មក​វិញ​ពី​ទីក្រុង​នោះ​តែ​ម្ដង។

បច្ចុប្បន្ន Emirates មាន​យន្តហោះ​ប្រភេទ A380 និង Boeing 777 សម្រាប់​ដឹក​អ្នក​ដំណើរ ដែល​មាន​កម្មវិធី​កម្សាន្ត​ជាង ៣ពាន់​ប៉ុស្តិ៍ ព្រម​ទាំង​មាន Wi-Fi អាហារ​ប្រចាំ​តំបន់ និង​ល្បែង​ក្មេង​លេង​សម្រាប់​ទារក និង​កុមារ​អាយុ ៦-១២ឆ្នាំ។

ព័ត៌មាន​បន្ថែម ទូរសព្ទ​លេខ 023 998 168 ឬ​ចូល​ទៅ​វិបសាយ www. emirates.com/kh ឬ​ទាក់ទង​ទៅ​ភ្នាក់ងារ​ធ្វើ​ដំណើរ​ណា​មួយ​ក៏​បាន៕

អត្ថបទ៖ វិទូ

មតិយោបល់
អត្ថបទពេញនិយម