• 2018-05-25 03:21:47
  • ព័ត៌មាន

កូរ៉េខាងជើង បញ្ចេញវីដេអូកម្ទេចកន្លែងធ្វើតេស្តនុយក្លេអ៊ែរ ក្រោយ ត្រាំ លុបចោលជំនួបកំពូល (មានវីដេអូ)

  • 2018-05-25 03:21:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េខាងជើង បាន​បញ្ចេញ​វីដេអូ​ឃ្លិប​មួយ​ខ្សែ បង្ហាញ​ឲ្យ​ឃើញ​ការ​កម្ទេច​ចោល​កន្លែង​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​របស់​ខ្លួន នៅ​ក្នុង​ថ្ងៃ​តែ​មួយ​បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ សម្រេច​លុប​ចោល​ជំនួប​កំពូល នា​ថ្ងៃ​ទី ១២ ខែ មិថុនា ខាង​មុខ។

ជាមួយ​គ្នា​នេះ​ដែរ បើ​តាម​ការ​អះអាង​របស់​កូរ៉េខាងជើង នៅ​ថ្ងៃ​សុក្រ ទី២៥ ខែ​ឧសភា ឆ្នាំ២០១៨ នេះ បាន​ឲ្យ​ដឹង​ថា ខ្លួន​នៅ​តែ​មាន​ឆន្ទៈ​ចង់​ជួប​ពិភាក្សា​ជាមួយ​សហរដ្ឋអាមេរិក បន្ទាប់​ពី​លោក ដូណាល់ ត្រាំ បាន​លុប​ចោល​ជំនួប​រវាង​ប្រទេស​ទាំង​ពីរ ខណៈ​ទីក្រុង​ព្យុងយ៉ាង​ពិពណ៌នា​ថា វា​ជា​រឿង​គួរ​ឲ្យ​សោកស្តាយ​ខ្លាំង​បំផុត

លោក Kim Kye Gwan អនុរដ្ឋមន្ត្រី​ការ​បរទេស​ទី​មួយ​របស់​កូរ៉េខាងជើង បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ ដែល​ចេញ​ផ្សាយ​ដោយ​ភ្នាក់ងារ​ព័ត៌មាន KCNA របស់​រដ្ឋ​ថា «ការ​ប្រកាស​លុប​ចោល​ជំនួប​នេះ គឺ​យើង​មិន​នឹក​ស្មាន​ដល់​នោះ​ទេ ប៉ុន្តែ​វា​ពិត​ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​ខ្លាំង​បំផុត»

យ៉ាងណាមិញ លោក Kim បាន​បន្ថែម​ថា «យើង​ថ្លែង​ជា​ថ្មី​ម្ដង​ទៀត​ទៅ​កាន់​សហរដ្ឋអាមេរិក នូវ​ឆន្ទៈ​របស់​យើង​ក្នុង​ការ​អង្គុយ​ទល់​មុខ​គ្នា គ្រប់​ពេល​វេលា គ្រប់​ទម្រង់​ទាំង​អស់ ដើម្បី​ដោះស្រាយ​បញ្ហា»

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់