• 2018-05-25 00:43:35
  • ព័ត៌មាន

ក្តៅៗ! ដូណាល់ ត្រាំ សម្រេចលុបចោលជំនួបជាមួយ គីម ជុងអ៊ុន ហើយ ព្រោះតែ...

  • 2018-05-25 00:43:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះបើតាម សេចក្តីនៅក្នុងលិខិតផ្ញើទៅកាន់ លោក គីម ជុងអ៊ុន ដែលចេញផ្សាយដោយសេតវិមាន កាល​ពី​ថ្ងៃព្រហស្បតិ៍ទី ២៤ ឧសភា ២០១៨។

លិខិតដែលចុះហត្ថលេខាដោយលោក ដូណាល់ ត្រាំ បានសរសេរថា កិច្ចប្រជុំដែលគ្រោងនឹងធ្វើឡើងនៅប្រទេសសិង្ហបុរី នាថ្ងៃទី ១២ មិថុនានោះ នឹងមិនអាចកើតឡើងទេ ព្រោះតែកូរ៉េខាងជើង សម្តែងនូវអាកប្បករិយាខឹងសម្បារ និង បង្ហាញនូវអរិភាពធ្ងន់ធ្ងរ នៅក្នុងសេចក្តីថ្លែងការរបស់ខ្លួននាពេលថ្មីៗនេះ។ ពេលវេលានេះ គឺមិនសាកសម សម្រាប់ធ្វើកិច្ចប្រជុំឡើយ។

នៅក្នុងលិខិតដដែល ដោយតបទៅនឹងអំនួតរបស់កូរ៉េខាងជើង លោកដូណាល់ ត្រាំ ក៏បានអួតអំពីភាពសម្បើមអស្ចារ្យនៃអាវុធបរមាណូ របស់សហរដ្ឋអាមេរិកផងដែរ ។ ប៉ុន្តែ លោកបន់ព្រះ សុំកុំអោយអាមេរិកប្រើអាវុធនេះឲ្យសោះ ។

នៅចុងបញ្ចប់លោក ដូណាល់ ត្រាំបានទុកឱកាស ឲ្យលោក គីម ជុងអ៊ុន បើសិនជាលោក គីម ចង់វិលត្រឡប់មករកការចចារវិញ។ ប៉ុន្តែ លោកត្រាំ សរសេរថា កូរ៉េខាងជើង បានបាត់បង់ឱកាស ដើម្បីរក្សាសន្តិភាព ភាពចម្រើនរុងរឿង និង សម្បូរសប្បាយ អស់ទៅហើយ។ នេះគឺជាការសោកសង្រេងមួយ នៅក្នុងប្រវត្តិសាស្ត្រ។

សូមបញ្ជាក់ ការប្រកាសលុបចោលកិច្ចប្រជុំទ្វេភាគីនេះ ធ្វើឡើងតែប៉ុន្មានម៉ោង​ប៉ុណ្ណោះ ក្រោយពេលដែលកូរ៉េខាងជើងរំលាយរោងចក្រផលិតបរមាណូរបស់ខ្លួន៕

នេះជាលិខតដែលលោក ដូណាល់ ត្រាំ ផ្ញើទៅ លោក គីម ជុង អ៊ុន

ចុចអាន៖

ប្រភព៖ Kley Kley អត្ថបទ៖ ឃុត សុខឿន​

មតិយោបល់