• 2018-05-26 03:22:13
  • ព័ត៌មាន

លោកយាយវ័យ៨៩ឆ្នាំ ទើបបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យអាមេរិកល្បីមួយ

  • 2018-05-26 03:22:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ចំណាស់​វ័យ ៨៩ឆ្នាំ​ម្នាក់ មាន​ឈ្មោះ​ថា Ella Washington ទើប​តែ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង​ផ្នែក​សហការី នៅ​ឯ​សាកលវិទ្យាល័យ Liberty University ស្ថិត​ក្នុង​រដ្ឋ Virginia សហរដ្ឋអាមេរិក។

លោកស្រី Ella Washington

បច្ចុប្បន្ន​នេះ លោកស្រី Ella កំពុង​គ្រោង​នឹង​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ប្រវត្តិសាស្ត្រ នៅ​សាកលវិទ្យាល័យ​ខាង​លើ​ដដែល​ទៀត​ផង។

សាកលវិទ្យាល័យ Liberty University

អ្នកស្រី Ellen Mitchell ត្រូវ​ជា​កូន​ស្រី​របស់ លោកស្រី Ella បាន​និយាយ​ថា «គាត់​តែងតែ​ជា​អ្នក​សិក្សា​ពេញ​មួយ​ជីវិត​ទៅ​ហើយ។ បំណង​ប្រាថ្នា​រៀន​សូត្រ និង បន្ត​ការ​សិក្សា បាន​ក្លាយ​ជា​ប្រពៃណី​ក្នុង​គ្រួសារ។ គាត់​បាន​បង្រៀន​កូនៗ​ទាំង​អស់​អំពី​របៀប​សរសេរ , អាន និង គណិតវិទ្យា មុន​ពេល​ពួកគេ​ចូល​រៀន​ទៅ​ទៀត»៕

ចុច​អាន៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់