- 2018-06-04 03:15:35
- ព័ត៌មាន
ត្រីបាឡែនថៃមួយក្បាល ងាប់យ៉ាងអាសូរ ក្រោយលេបថង់ប្លាស្ទិកចំនួន៨០
- 2018-06-04 03:15:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រីបាឡែនថៃមួយក្បាល ងាប់យ៉ាងអាសូរ ក្រោយលេបថង់ប្លាស្ទិកចំនួន៨០
ចន្លោះមិនឃើញ
ត្រីបាឡែនមួយក្បាលបានងាប់នៅភាគខាងត្បូងប្រទេសថៃ បន្ទាប់ពីលេបថង់ប្លាស្ទិកជាង ៨០។ ថៃ គឺជាប្រទេសមួយដែលប្រើប្រាស់ថង់ប្លាស្ទិកច្រើនបំផុត ដែលសម្លាប់ជីវិតសត្វសមុទ្ររាប់រយក្បាលរស់នៅជិតឆ្នេរសមុទ្រជារៀងរាល់ឆ្នាំ។
ត្រីបាឡែនខាងលើបានក្លាយជាសត្វរងគ្រោះចុងក្រោយបង្អស់ បន្ទាប់ពីត្រូវគេប្រទះឃើញនៅក្នុងប្រឡាយក្បែរព្រំដែន ប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការបង្ហោះសារនៅលើបណ្ដាញសង្គម Facebook កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន របស់នាយកដ្ឋានធនធានសមុទ្រ និងឆ្នេរសមុទ្រ។
នាយកដ្ឋានខាងលើបានបញ្ជាក់បន្ថែមថា ក្រុមការងារព្យាយាមសង្គ្រោះវាដែរ ប៉ុន្តែនៅតែមិនអាចជួយបាន។ វាបានក្អួតចេញថង់ប្លាស្ទិក ៥ ក្នុងអំឡុងពេលជួយសង្គ្រោះ មុនវាងាប់។ ការធ្វើកោសល្យវិច័យបានរកឃើញថង់ប្លាស្ទិកចំនួន ៨០ ដែលមានទម្ងន់រហូតដល់ទៅ ៨គីឡូក្រាម នៅក្នុងក្រពះរបស់វា៕
ចុចអាន៖