• 2018-06-02 02:08:55
  • ព័ត៌មាន

ករណីគ្រូថៃ បង្ខំឲ្យសិស្សស្រី៣នាក់ដោះអាវទ្រនាប់ កំពុងផ្ទុះខ្លាំងលើបណ្តាញសង្គម

  • 2018-06-02 02:08:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចែក​រំលែក និង​បញ្ចេញ​មតិ កំពុង​កើត​មាន​ឡើង​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ប្រទេស​ថៃ។ នេះ​ជា​ករណី​ពាក់ព័ន្ធ​នឹង​គ្រូ​ស្រី​នៅ​សាលា​ឯកជន​មួយ​ក្នុង​ខេត្ត​ឈុនបុរី ដែល​បាន​ពិន័យ​សិស្ស​ស្រី​៣​នាក់​ឲ្យ​ដោះ​អាវ​ក្នុង​របស់​ពួក​គេ​ចេញ។

យោង​តាម​សារព័ត៌មាន​ថៃ Coconut បាន​ឲ្យ​ដឹង​ថា គ្រូ​ស្រី​ដែល​ប្រព្រឹត្ត​ទង្វើ​នេះ មាន​ឈ្មោះ​ថា Danita Taechasiri ជា​គ្រូ​នៅ​សាលា Surasak Witthayakhom បង្រៀន​នៅ​ថ្នាក់​ទី​៨។ អ្នក​គ្រូ Danita បាន​ឆ្លើយ​សារភាព​កាល​ពី​ថ្ងៃ​ទី​៣០​ឧសភា​ថា ខ្លួន​ពិត​ជា​បាន​ប្រើ​វិធី​នេះ​ក្នុង​​ការ​ពិន័យ​សិស្ស​ស្រី​រង​គ្រោះ​ទាំង​៣​នាក់​ប្រាកដ​មែន។ ការ​ពិន័យ​នេះ ធ្វើ​ឡើង​តាំង​តែ​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា នៅ​ពេល​សិស្ស​ស្រី​ទាំង​នោះ​ប្រព្រឹត្ត​ខុស​នឹង​វិន័យ ក្នុង​ការ​ដែល​មិន​ពាក់​អាវ​កាក់​បន្ថែម​ពី​លើ​អាវ​ក្នុង។

សូម​បញ្ជាក់​ថា ជា​ទូទៅ អាវ ស សិស្ស​សាលា​ថៃ​មាន​សភាព​ស្ដើង ហើយ​អាច​មើល​ធ្លុះ​ខាង​ក្នុង ហេតុ​ដូច្នេះ​ទើប​សាលា​មួយ​ចំនួន​បង្កើត​វិន័យ​ឲ្យ​ពួក​គេ​ត្រូវ​ពាក់​អាវ​កាក់​បន្ថែម​១​ជាន់​ទៀត។

អ្នក​គ្រូ Danita លើក​ដៃ​សំពះ​ចំពោះ​កំហុស​ដែល​ខ្លួន​ប្រព្រឹត្ត/ រូបភាព៖ Coconut

រឿង​ហេតុ​ខាង​លើ ត្រូវ​បាន​ម្នាក់​ក្នុង​ចំណោម​​សិស្ស​​ស្រី​ដែល​រង​ពិន័យ ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​បង្ក​ឲ្យ​មានការ​ចែក​រំលែក និង​​បញ្ចេញ​មតិ​យ៉ាង​ច្រើន​សន្ធឹក​អំពី​ករណី​មួយ​នេះ។ នៅ​លើ​ការ​បង្ហោះ សិស្ស​ស្រី​មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ ប្រាប់​ថា នាង​ត្រូវ​យក​កាតាប​មក​បាំង​ពី​មុខ ដើម្បី​ការពារ​កេរ្តិ៍​ខ្មាស​របស់​ខ្លួន រហូត​ដល់​ម៉ោង​ចេញ​ទៅ​ផ្ទះ​ទើប​គ្រូ​នាង​ប្រគល់​អាវ​ក្នុង​ឲ្យ​មក​វិញ។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទំព័រ​សារព័ត៌មាន​​ហ្វេសប៊ុក​​មួយ​ឈ្មោះ E Jan ម្ដាយ​របស់​សិស្ស​​រង​គ្រោះ​ម្នាក់​បាន​និយាយ​ថា កូន​ស្រី​របស់​គាត់​នៅ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ បាន​យំ​យ៉ាង​ខ្លាំង ព្រោះ​ទទួល​រង​ការ​ពិន័យ​ដ៏​មិន​សម​ហេតុផល​នេះ។ ចំណែក​អ្នក​គ្រូ Danita បាន​ធ្វើ​ការ​សុំទោស ហើយ​យំ​រៀបរាប់​ថា ខ្លួន​ពិត​ជា​ខុស​មែន តែ​ការ​ធ្វើ​នេះ​ក៏​ព្រោះ​ចង់​ឲ្យ​កូន​សិស្ស​ល្អ​ដែរ។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ខាង​សាលា​រៀន​កំពុង​ចាប់​តាំង​គណៈកម្មាធិការ​ស៊ើប​អង្កេត​អំពី​រឿងរ៉ាវ​មួយ​នេះ​ហើយ៕

ចុចអាន៖

ប្រភព៖ Kley Kley ប្រែ​សម្រួល៖ ឈាង.

មតិយោបល់