- 2018-06-06 02:14:15
- ព័ត៌មាន
កូនប្រុសកើតមហារីក អង្វរម្ដាយឲ្យត្រលប់ ក្រោយលួចលុយមូលនិធិរត់ទៅបាត់ (មានវីដេអូ)
- 2018-06-06 02:14:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនប្រុសកើតមហារីក អង្វរម្ដាយឲ្យត្រលប់ ក្រោយលួចលុយមូលនិធិរត់ទៅបាត់ (មានវីដេអូ)
ចន្លោះមិនឃើញ
ក្មេងប្រុសដែលកើតជំងឺមហារីកម្នាក់ បានចេញមុខតាមទូរទស្សន៍ចិនសុំអង្វរឲ្យម្ដាយត្រលប់មកវិញ ក្រោយស្ត្រីរូបនោះលួចលុយមូលនិធិរត់គេចខ្លួន។
ក្មេងប្រុសអាយុ ១០ឆ្នាំ Chengcheng ត្រូវបានម្ដាយរត់ចោលអស់រយៈពេលជាង ១ខែ និងថែមទាំងយកលុយមូលនិធិដែលជាជំនួយសម្រាប់ព្យាបាលជំងឺរបស់ខ្លួនទៅជាមួយផង។ ក្មេងប្រុសរូបនេះ បានអង្វរតាមទូរទស្សន៍ថា "សូមត្រលប់មកវិញមក ម៉ាក់! បើម៉ាក់ត្រលប់មកវិញ ខ្ញុំមិនបន្ទោសម៉ាក់ទេ។”
យោងតាមកាសែត Beijing Youth Daily ឲ្យដឹងថាលុយមូលនិធិសរុបមានចំនួន ២២០ ០០០ យ័ន (ជាង ៣៤ ០០០ដុល្លារ) ។ លុយទាំងនេះ បានមកពីការរៃអង្គាសសប្បុរសធម៌មួយបានចំនួន ៦០ ០០០ យ័ន (ជាង ៩ ពាន់ដុល្លារ) និងសាលារបស់ក្មេងប្រុសនេះបានបរិច្ចាគ ១៣០ ០០០ យ័ន (ជាង ២ ម៉ឺនដុល្លារ) និងបានការឧបត្ថម្ភពីការិយាល័យស៊ីវិលចំនួន ៣០ ០០០ យ័ន (ជិត ៥ ពាន់ដុល្លារ) ផងដែរ។ លុយទាំងនេះ ត្រូវបានទុកសម្រាប់ការចំណាយលើការព្យាបាលរបស់ក្មេងប្រុស ហើយម្ដាយជាអ្នកទុកដាក់។
គួរឲ្យដឹងថា ក្មេងប្រុស Chengcheng ត្រូវបានរកឃើញថាមានជំងឺមហារីកគ្រាប់ឈាម និងខួរឆ្អឹងកាលពីខែ វិច្ឆិកាកន្លងទៅ។ ប៉ុន្តែជាអកុសល ក្មេងប្រុសនេះត្រូវម្ដាយបោះបង់ចោលហើយថែមទាំងលួចលុយមូលនិធិសម្រាប់ព្យាបាលជំងឺទៅជាមួយផង បន្សល់ឲ្យរូបគេបានត្រឹមអង្វរសុំម្ដាយត្រលប់មកវិញប៉ុណ្ណោះ៕
សូមទស្សនាវីដេអូខាងក្រោម ៖
ចុចអាន ៖