- 2018-06-11 03:16:22
- ព័ត៌មាន
មកមើលបន្ទប់ និងតម្លៃសណ្ឋាគារ គីម ជុងអ៊ុន ស្នាក់នៅក្នុងប្រទេសសិង្ហបុរី
- 2018-06-11 03:16:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលបន្ទប់ និងតម្លៃសណ្ឋាគារ គីម ជុងអ៊ុន ស្នាក់នៅក្នុងប្រទេសសិង្ហបុរី
ចន្លោះមិនឃើញ
បន្ទាប់ពីបានចុះចតនៅព្រលានយន្តហោះក្នុងប្រទេសសិង្ហបុរី នាវេលាម៉ោង៣រសៀល ថ្ងៃអាទិត្យ ទី១០ ខែមិថុនា ឆ្នាំ២០១៨ លោក គីម ជុងអ៊ុន ត្រូវបានគេហែហមទៅកាន់សណ្ឋាគារមួយ ឈ្មោះថា St Regis Hotel។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា វាគឺជាសណ្ឋាគារដែលប្រណីតបំផុតមួយនៅក្នុងប្រទេសសិង្ហបុរី។ បន្ទប់ធម្មតាមានតម្លៃចាប់ពី ៣២០ដុល្លារសិង្ហបុរី ឬស្មើនឹង ២៤០ដុល្លារអាមេរិកក្នុងមួយយប់។
ជាមួយគ្នានេះ នៅជាន់ទី២០ នៃសណ្ឋាគារ St Regis Hotel គឺមានបន្ទប់ Presidential Suite ទំហំ៣៣៥ម៉ែត្រការ៉េ ដែលគេជឿជាក់ថា លោក គីម ជុងអ៊ុន ត្រូវស្នាក់នៅទីនោះយ៉ាងហោចណាស់ ២យប់។
បើយោងតាមគេហទំព័ររបស់សណ្ឋាគារខាងលើ បានឲ្យដឹងថា បន្ទប់ Presidential Suite នោះបានបំពាក់នូវគ្រឿងបរិក្ខារ និងគ្រឿងសង្ហារិមដ៏ប្រណីត ស័ក្ដិសមបំផុតសម្រាប់មនុស្សជាន់ខ្ពស់។
យ៉ាងណាមិញ បើតាមបណ្ដាញសារព័ត៌មានអាមេរិក បានរាយការណ៍ថា បន្ទប់នោះមានតម្លៃជាង ១ម៉ឺនដុល្លារសិង្ហបុរី ឬ ៨ ០០០ដុល្លារអាមេរិកក្នុងមួយយប់។ មិនតែប៉ុណ្ណោះ កាលពីឆ្នាំ២០១៥ វាមានតម្លៃរហូតដល់ទៅ ១២ ៤៥០ដុល្លារសិង្ហបុរី ឬជាង ៩ ០០០ ដុល្លារអាមេរិកក្នុងមួយយប់៕
ចុចអាន៖